គ្រួសារ និងទំនាក់ទំនងជាមួយជំងឺទឹកនោមផ្អែមប្រភេទ១

fb

October 4th, 2022

គ្រួសារ និងទំនាក់ទំនងជាមួយជំងឺទឹកនោមផ្អែមប្រភេទ១

ការរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ១ (T1D) អាចមានឥទ្ធិពលលើទំនាក់ទំនងរបស់យើងជាមួយគ្រួសារ មិត្តភ័ក្តិ ឬដៃគូស្នេហា។

ការគ្រប់គ្រង T1D ជាមួយគ្រួសារ មិត្តភ័ក្តិ និងដៃគូស្នេហា អាចជួយឱ្យយើងមិនសូវមានអារម្មណ៍ឯកោ។  ភាពជិតស្និទ្ធ និងទំនាក់ទំនងដែលមានស្រាប់ កាន់តែល្អប្រសើរ។

ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងបើកចំហ មិនថាក្នុងទំនាក់ទំនងណាមួយ សំខាន់ដើម្បី គាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមក។

ការយល់ដឹងពីសម្ពាធដែល T1D អាចមាន ថែមលើទំនាក់ទំនងរបស់យើង ព្រមទាំងបញ្ហាទូទៅដែលអាចកើតមានឡើង នឹងជួយឱ្យយើងអាចគ្រប់គ្រងគ្រាលំបាកៗក្នុងទំនាក់ទំនងរបស់យើងបានប្រសើរជាងមុន។

១. ទំនាក់ទំនងគ្រួសារ និងជំងឺទឹកនោមផ្អែមប្រភេទ១

បងប្អូនអន់ចិត្ត ច្រណែន

  • មានជំងឺទឹកនោមផ្អែមប្រភេទ១ (T1D) អាចមានន័យថា ឪពុកម្ដាយយកចិត្តទុកដាក់លើយើង ច្រើនលើសពីសមាជិកផ្សេងទៀត ដោយសារត្រូវជូនយើងទៅមន្ទីរពេទ្យផង មើលថែទាំយើងផង។ ដូច្នេះបងប្អូនយើង អាចមានអារម្មណ៍អន់ចិត្ត​ ថាប៉ាម៉ាក់មិនរវីរវល់ ហើយមិនសប្បាយចិត្តដោយសារតែរឿងនេះ។
  • អាចមានអារម្មណ៍អយុត្តិធម៌ នៅពេលដែលសមាជិកគ្រួសារតឹងតែងលើយើង ដូចជា កំណត់អ្វីត្រូវញ៉ាំ និងអ្វីៗផ្សេងទៀតយើងត្រូវធ្វើ ដើម្បីគ្រប់គ្រង T1D ឱ្យបានល្អ។ សូមចាំថា ទាំងអស់នេះគឺជាក្តីស្រឡាញ់ ហើយពួកគេចង់ឱ្យយើងមានសុខភាពល្អ និងសប្បាយរីករាយ។
  • សូមឱ្យបងប្អូនចូលរួមក្នុងការគ្រប់គ្រង T1D របស់យើង ហើយហៅពួកគេជូនទៅមន្ទីរពេទ្យ ដើម្បីកាន់តែយល់ចិត្តគ្នា!
  • សូមណែនាំវិបសាយ និងហ្វេសប៊ុកផេក HelloType1 ឱ្យពួកគេយល់ពី T1D កាន់តែច្រើន និងដឹងផលលំបាកដែលយើងកំពុងមានលើខ្លួនយើង។

ឪពុកម្តាយបែកបាក់គ្នា

  • មានឪពុកម្តាយបែកបាក់គ្នា ពិបាកក្នុងការយល់គ្នានៅក្នុងគ្រួសារ នោះវាអាចពិបាកក្នុងការគ្រប់គ្រង ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។
  • ត្រូវប្រាកដថា​ យើងមានថ្នាំ ឬឧបករណ៍គ្រប់គ្រងជំងឺទឹកនោមផ្អែមទាំងអស់នៅតាមខ្លួន។ យករបស់ទាំងនោះទៅផ្ទះទាំងសងខាង។ ឪពុកម្តាយ គួរជួយក្នុងរឿងនេះ។
  • កត់ត្រាទុកលទ្ធផលជាតិស្ករក្នុងឈាម និងកម្រិតដូសអាំងស៊ុយលីនក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ដើម្បីឱ្យឪពុកម្តាយមានព័ត៌មានត្រឹមត្រូវ។យលីនក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ដើម្បីឱ្យឪពុកម្តាយមានព័ត៌មានត្រឹមត្រូវ។

គ្រួសារធំ

  • ពេលយើងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមាន T1D លោកតាលោកយាយ មីងពូ បងប្អូនសាច់ញាតិយើង ជាទូទៅមិនសប្បាយចិត្ត និងព្រួយបារម្ភផងដែរ។
  • សមាជិកគ្រួសារធំមួយចំនួនអាចមានការយល់ច្រឡំ មិនដឹងថា T1D ជាអ្វី និងមានន័យយ៉ាងណា ជាពិសេសបើពួកគេមកពីជំនាន់ខុសគ្នា ឬវប្បធម៌ផ្សេងគ្នា។
  • សូមណែនាំវិបសាយ និងហ្វេសប៊ុកផេក HelloType1 ដើម្បីឱ្យពួកគេបានអាន ស្ដាប់ ដឹងពីអ្វីជា T1D និងថាតើវាមានន័យយ៉ាងណាសម្រាប់យើង។
  • ចួនកាល យើងអាចហត់ក្នុងពន្យល់ឱ្យគ្រប់គ្នាយល់ យើងអាចប្រើ HelloType1 ជាជំនួយ។

២. ទំនាក់ទំនងផ្សេងទៀត និងជំងឺទឹកនោមផ្អែមប្រភេទ១

ទំនាក់ទំនងស្នេហា

  • មានបញ្ហាសុខភាព ដូចជាជំងឺទឹកនោមផ្អែមប្រភេទ១ មិនមានន័យថាអ្នកមិនអាចមានទំនាក់ទំនងស្នេហានោះទេ។
  • ត្រូវស្មោះត្រង់ជាមួយដៃគូអំពីស្ថានភាពសុខភាពយើង។ ប្រតិកម្មរបស់គេអាចប្រាប់យើង ថាតើគេពិតជាសាកសម សម្រាប់ឲ្យយើងបន្តទៅមុខជាមួយដែរឬទេ។
  • រកដៃគូដែលបើកចំហស្វែងយល់ពី T1D ដើម្បីឲ្យ ដៃគូយើងអាចចូលរួមគ្រប់គ្រង T1D។
  • ឱ្យដៃគូទៅពេទ្យជាមួយយើង ហើយណែនាំវិបសាយ និងហ្វេសប៊ុសផេក HelloType1 ដើម្បីឱ្យគេចូលរួមសហការគ្រប់គ្រង T1D ជាមួយយើង ។
  • បើ​យើង​ចង់ យើង​អាច​រៀប​ការ និង​បង្កើត​គ្រួសារ​ដូច​អ្នក​ដទៃ​ដែរ។

មិត្តភ័ក្តិ

  • មាន T1D មិនមែនមានន័យថា យើងមិនអាចមានមិត្តភ័ក្តិ មិនអាចចូលរួមក្នុងព្រឹត្តិការណ៍សង្គម និងសកម្មភាពសប្បាយៗបាននោះទេ។
  • ភាពស្មោះត្រង់ជាមួយមិត្តភ័ក្តិ ជារឿងសំខាន់ ហើយប្រតិកម្មរបស់ពួកគេពេលដឹងថាយើងមាន T1D នឹងបញ្ជាក់ថាតើពួកគេនឹងក្លាយជាមិត្តល្អរបស់យើងដែរឬទេ។
  • ប្រាប់មិត្ដជិតស្និទ្ធពី T1D និងការគ្រប់គ្រង។ ពួកគេអាចជួយ និងមើលថែយើង! ពួកគេគួរជាមនុស្សដែលមានការយោគយល់ និងចេះជួយគ្នា។
  • ណែនាំវិបសាយ និងហ្វេសប៊ុកផេក HelloType1 ដើម្បីឱ្យពួកគេស្វែងយល់ និងចួលរួមគ្រប់គ្រង T1D របស់យើង។

 

ទោះបីជាមានជំងឺទឹកនោមផ្អែមប្រភេទ១ ក៏ដោយ យើងនៅតែអាចមានទំនាក់ទំនងល្អ សុភមង្គល និងស្នេហាជាមួយគ្រួសារ មិត្តភ័ក្តិ និងដៃគូរបស់យើងដូចអ្នកដទៃ។

សូមសុំជំនួយ និងទទួលយកការគាំទ្រពីក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូ និងក្រុមគ្រូពេទ្យ។ វាអាចកាត់បន្ថយភាពតានតឹង និងចែករំលែកបន្ទុកយើងបាន។ សូមចាំថា គ្រប់គ្នានៅក្បែរយើងជានិច្ច!


HelloType1 content is curated for the topics using information only taken from accredited sources such as the International Diabetes Foundation (IDF) and the International Society for Paediatric and Adolescent Diabetes (ISPAD).

This content is then reviewed and adapted by a panel consisting of healthcare experts (e.g. endocrinologist, nutritionist, diabetes nurse, psychologist) and members of the South-East Asia T1D communities, helping ensure the information is appropriate in a local context.

Writers of HelloType1 content:

Kara Winney – Programme Manager – Digital Innovation at A4D

 

Content Reviewers – healthcare professionals:

Prof Dr Muhammad Yazid Jalaludin – Paediatric Endocrinologist, Malaysia

Khamtavanh Khambuapha – A4D Doctor Coordinator, Laos

Usa – Student Doctor, Cambodia

 

Content Reviewers – people with Type 1 Diabetes:

Marlena Laura Wilson – Nursing Student, A4D Coordinator, Thailand

Emelyne Carmen Ho – College Student, Malaysia

Le Khuong – T1D advocate, Vietnam

អានបន្ថែមទៀត

អាច​ប៉ះពាល់​អារម្មណ៍ តែអ្នក​​ជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះដោះស្រាយបញ្ហាតាម​វិធីនេះ

អាច​ប៉ះពាល់​អារម្មណ៍ តែអ្នក​​ជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះដោះស្រាយបញ្ហាតាម​វិធីនេះ

មើល

ពេលទៅសាលារៀន

ពេលទៅសាលារៀន

A4D

UK Registered Charity: 1166447
9,Parkfield Road, Taunton, Somerset
TA1 4RL, United Kingdom
admin@action4diabetes.org