អ្នកជំងឺទឹកនោម​ផ្អែមប្រភេទ១ ត្រូវ​ដឹងពីអាហារណាអាច​ញ៉ាំបាន​តិច ឬច្រើន​

fb

February 1st, 2022

អ្នកជំងឺទឹកនោម​ផ្អែមប្រភេទ១ ត្រូវ​ដឹងពីអាហារណាអាច​ញ៉ាំបាន​តិច ឬច្រើន​

១. សារៈសំខាន់​នៃ​អាហារ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ

អាហារ​ដែល​យើង​ញ៉ាំ មាន​សារៈសំខាន់​ណាស់ ដោយ​ផ្ដល់​ដល់​រាង​កាយ​យើង​នូវ​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ។
អាហារ​យើង​ញ៉ាំ​គឺ​មាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ចំនួន​បី គឺ​កាបូអ៊ីដ្រាត ខ្លាញ់ និង​ប្រូតេអ៊ីន ហើយ​ក្រៅ​ពី​នេះ​ក៏​នៅ​​មាន​សារធាតុ​ចិញ្ចឹម​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​ដូច​ជា​វីតាមីន និង​រ៉ែ​ផ្សេង​ៗ។​ យើង​ក៏​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ឲ្យ​រាង​កាយ​មាន​​ជាតិ​ទឹក​គ្រប់​គ្រាន់។
តើ​សារធាតុ​ចិញ្ចឹម​មាន​តួរ​នាទី​អ្វី​ខ្លះ?

  • កាបូអ៊ីដ្រាត៖ ជា​ប្រ​ភព​ថាមពល​ដ៏​សំខាន់​សម្រាប់​ខួរ​ក្បាល និង​រាង​កាយ​របស់​យើង​
  • ប្រូតេអ៊ីន៖ ជួយ​ដល់​ការ​លូត​លាស់ និង​ជួសជុល​កោសិកា​រាងកាយ
  • ខ្លាញ់៖ ផ្ដល់​ថាមពល​សម្រាប់​ការ​លូត​លាស់ និង​សកម្មភាព​រាង​កាយ
  • វីតាមីន និង​រ៉ែ​ផ្សេងៗ៖ ជួយ​គ្រប់​គ្រង​ដំណើ​រការ​របស់​រាងកាយ និង​ជួយ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ។-

២. ទំនាក់ទំនង​រវាង​កាបូអ៊ីដ្រាត​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

ទោះ​បី​ជា​​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១​ក្ដី តែ​ក៏​មិន​គួរ​ឈប់​ញ៉ាំ​កាបូអ៊ីដ្រាត​នោះ​ដែរ។ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ញ៉ាំ​កាបូអ៊ីដ្រាត​ក្នុង​កម្រិត​ត្រឹម​ត្រូវ ហើយយើង​ក៏​ត្រូវ​​ដឹង​ដែរ​ថា​កាបូអ៊ីដ្រាត​បែប​ណា​ល្អ និង​បែប​ណា​មិន​ល្អ ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ​១ របស់​យើង។
កាបូអ៊ីដ្រាត​ដែល​ល្អ​មាន​នៅ​ក្នុង​បន្លែ​ស្លឹក​បៃតង​ ​ផ្ទុក​ស្ករ​ធម្មជាតិ​ និង​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​​ឈាម​របស់​យើង​ឡើង​យឺត។
ចំណែក​កាបូអ៊ីដ្រាត​មិន​ល្អ​វិញ​មាន​នៅ​ក្នុង​បង្អែម ឬ​ភេសជ្ជៈ​មា​ន​ជាតិ​ស្ករ​ផ្សេង​ទៀត ដែល​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើង​លឿន។
ការ​ហាត់​ប្រាណ និង​ចាក់​អាំងស៊ុយ​លីន​ គឺ​ជា​ជម្រើស​ដ៏​ឆ្លាត​វ័យ​ក្នុង​ការ​ជួយ​ឲ្យ​យើង​អាច​ញ៉ាំ​អាហារ​ដោយ​រីក​រាយ និង​មាន​សុខ​ភាព​ល្អ។
តើ​កាបូអ៊ីដ្រាត​មាន​នៅ​ក្នុង​អ្វី​ខ្លះ?

  • ធញ្ញជាតិ និង​បន្លែ​មាន​ជាតិ​ម្សៅ៖ បាយ គុយទាវ នំប៉័ង ដំឡូង ពោត ត្រាវ និង​ល្ពៅ​ជាដើម។
  • ទឹកដោះគោ និង​ទឹក​សណ្ដែក
  • ផ្លែឈើ មាន​ដូច​ជា​ល្ហុង ស្វាយ ម្នាស់ ឪឡឹក និង​ក្រូច ជាដើម។
  • បន្លែ​ផ្សេង​ទៀត​ដូច​ជា​ ត្រប់វែង ប៉េងប៉ោះ ត្រសក់ ផ្កា​ខាត់​ណា ឬ​ផ្សិត ជាដើម។
  • អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ដូច​ជា​ទឹក​ក្រូច ទឹក​ផ្លែឈើ ស្ករគ្រាប់ ទឹក​ដោះ​គោ​ផ្អែម​ និង​នំ​ខេក​ ជាដើម។ អាហារ​ទាំង​នេះ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើង​ខ្លាំង​។

៣. សន្ទស្សន៍​ជាតិ​ស្ករ

ក្រោយ​ពី​យើង​ញ៉ាំ​អាហារ រាង​កាយ​យើង​នឹង​បំប្លែង​កាបូអ៊ីដ្រាត​​​ទៅ​ជា​គ្លុយ​កូស និង​បន្ត​ជ្រាប​ចូល​​ក្នុង​ចរន្ត​ឈាម​របស់​យើង ហើយការ​ជ្រាប​ចូល​នេះ​​វា​​ក៏​អាស្រ័យ​លើ​ប្រភេទ​នៃ​កាបូអ៊ីដ្រាត និង​អាហារ​ដែល​មាន​សារ​ធាតុ​នេះ​ដែរ​។
អាហារ​មាន​ផ្ទុក​កាបូអ៊ីដ្រាត​​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​យើង​ឡើង​លឿន និង​ខ្លះ​ទៀត​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​តិច​តួច​។
សន្ទស្សន៍​ជាតិ​ស្ករ​ (​Glycemic indexឬGI) អាច​វាស់​វែង​ដឹង​ថា​អាហារ​ណា​មួយ​​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន​កម្រិត​ណា​បាន។
អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន ជាង​អាហារ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប។
ខាង​ក្រោម​នេះ​យើង​​នឹង​ឃើញ​ថា​សន្ទស្សន៍​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​​បន្លែ និង​ផ្លែ​ឈើ​ដែល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​យើង​ចូល​ចិត្ត​ញ៉ាំ។
– លឿង​៖ អាច​ញ៉ាំ​ច្រើន​បាន
– ពណ៌ទឹកក្រូច៖ ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​ល្មម
– ពណ៌ក្រហម៖ គួរ​ចៀស​វាង​ញ៉ាំ ឬ​ញ៉ាំ​បាន​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ (ដាក់រូបភាពខាងក្រោម)

ក្រៅ​តែ​ពី​ការ​ជួយ​​ខ្លួន​យើង​ឲ្យ​មាន​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ស្ថិត​នៅ​កម្រិត​ល្អ​ដោយ​សារ​​របប​អាហារ​មាន​តុល្យភាព​ជាមួយ​នឹង​​កាបូអ៊ីដ្រាត ប្រូតេអ៊ីន និង​ខ្លាញ់ យើង​ក៏​អាច​មាន​វិធី​ផ្សេង​មួយ​ចំនួន​ទៀត​ដូច​ជា៖

  • ត្រូវ​ប្រាកដ​ថា​យើង​បាន​ធ្វើ​តេស្ត​កម្រិត​ស្ករបាន​ទៀងទាត់​ (យ៉ាង​ហោច​៤​ដង​ក្នុង​មួយ​ថ្ងៃ)
  • ត្រូវ​ហាត់​ប្រាណ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ជា​ប្រចាំ
  • ត្រូវ​ច្បាស់​ថា​​យើង​បាន​ចាក់​អាំងស៊ុយលីន​ក្នុង​បរិមាណ​ត្រឹម​ត្រូវ និង​ត្រូវ​តាម​ពេល
  • ញ៉ាំ​​អាហារ​មាន​សារធាតុ​កាបូអ៊ីដ្រាត​​តាម​ការណែនាំ​របស់​គ្រូពេទ្យ។​​​

HelloType1 content is curated for the topics using information only taken from accredited sources such as the International Diabetes Foundation (IDF) and the International Society for Paediatric and Adolescent Diabetes (ISPAD).

This content is then reviewed and adapted by a panel consisting of healthcare experts (e.g. endocrinologist, nutritionist, diabetes nurse, psychologist) and members of the South-East Asia T1D communities, helping ensure the information is appropriate in a local context.

Writers of HelloType1 content:
Anne-Charlotte Ficheroulle, Pharmacist, Digital Innovation Manager at A4D
Charlotte O’Brian Gore, Research assistant ImmunoEngineering, King’s College. UK

Content Reviewers – healthcare professionals:
Dr. May Ng, Paediatric Endocrinologist, Chief Medical Advisor A4D, UK
Dr. Yeow Toh Peng, Endocrinologist, Malaysia
Dr Jaturat Petchkul, Paediatric Endocrinologist, Thailand
Dianna Culbertson, Physician Assistant T1D care, US
Prof Dr Malene Iv, Endocrinologist, Kantha Bopha Hospital, Cambodia
Steffen Tange, Consultant Psychology, Denmark
Soe Nyi Nyi, Nutritionist, Myanmar
Lucas Lim, Dietician, Malaysia

Content Reviewers – people with Type 1 Diabetes:
Jerry Gore, Co-Founder A4D, Mountaineer, UK
Diana Maynard, T1D advocate, UK
Emelyne Carmen Ho, College Student, Malaysia
Molly Seal, College Student, UK

Content Reviewers – parents with T1D child:
Samantha Seal, Teacher, Thailand
Kim Than, Deputy Country Director – Plan International, Cambodia

Cambodia Camp_A4D-Diet Control for Diabetes (Mrs. Roeurn Yary).pptx

Laos Camp_Basic Nutrition & Understanding of Carbohydrate.pptx

02_Basic Nutrition & Understanding of Carbohydrate.pptx

https://kidshealth.org/en/parents/carbs-diabetes.html?WT.ac=p-ra

អានបន្ថែមទៀត

អ្នកជំងឺទឹក​នោមផ្អែមប្រភេទ១ ត្រូវដឹងផែនការអាហារទាំងនេះ​ដើម្បីសុខភាពល្អ

អ្នកជំងឺទឹក​នោមផ្អែមប្រភេទ១ ត្រូវដឹងផែនការអាហារទាំងនេះ​ដើម្បីសុខភាពល្អ

ការហាត់ប្រាណមានប្រយោជន៍ខ្លាំង សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១

ការហាត់ប្រាណមានប្រយោជន៍ខ្លាំង សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១

មើល

ការអប់រំពីអាហារូបត្ថម្ភ (សារធាតុចិញ្ចឹម)

ការអប់រំពីអាហារូបត្ថម្ភ (សារធាតុចិញ្ចឹម)

ផ្ទាំងរូបភាព



ឆ្លើយសំណួរ

ឆ្លើយសំណួរ ពីអាហារូបត្ថម្ភ ឥឡូវនេះ!

A4D

UK Registered Charity: 1166447
9,Parkfield Road, Taunton, Somerset
TA1 4RL, United Kingdom
admin@action4diabetes.org