ការដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ មិនបានធ្វើអោយអ្នកប្រឈមខ្ពស់នឹងការឆ្លងជំងឺកូវីដ១៩ជាងគេនោះទេ។
ផ្អែកលើការស្រាវជ្រាវវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន មិនទាន់មានភស្តុតាងណាដែលបង្ហាញថា អ្នកមានជំងឺទឹកនោមប្រភេទ១ មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ នោះទេ។
យើងគ្រប់គ្នាសុទ្ធតែអាចឆ្លងជំងឺកូវីដ១៩បាន ដូចនេះទាំងអស់គ្នា បូករួមទាំងអ្នកជំងឺខ្លួនឯងផ្ទាល់គួរយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋាភិបាល នូវវិធានការ ៣កុំ ៣ការពារ និងទៅទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ។ ពេលចេញក្រៅ បន្តពាក់ម៉ាស់ រក្សាគម្លាត និងអនាម័យឲ្យបានខ្ជាប់ខ្ជួន។
ការឆ្លងមេរោគកូវីដ១៩ បណ្ដាលអោយមានការលំបាកក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដូច្នេះហើយវាបណ្ដាលអោយមានហានិភ័យក្នុងការប្រឈមនឹងមានបញ្ហាទឹកនោមផ្អែមកេតូអាស៊ីដូស៊ីស(DKA)។
ករណីអ្នកជំងឺមានរោគសញ្ញាដូចរៀបរាប់ខាងក្រោម សូមទាក់ទងគ្រូពេទ្យជាបន្ទាន់៖
- ក្អួត
- រាគ លើសពី ៦ម៉ោង
- ពិបាកដកដង្ហើម ឬ ដង្ហើមខ្លីៗ
- គ្រុនក្ដៅ ពី ២-៣ ថ្ងៃ
- ជាតិស្ករក្នុងឈាមថយចុះ ។
២. បើខ្ញុំឆ្លងកូវីដ-១៩ ហើយមិនស្រួលខ្លួន ខ្ញុំគួរធ្វើដូម្ដេច?
- តាមដានជាតិស្ករក្នុងឈាមឲ្យបានច្រើនដងជាងមុន ឬ រាល់ ៤ ម៉ោងម្ដង
- ត្រូវដឹងពីសញ្ញាណាមួយដែល DKA កំពុងកើតឡើង
- បើក្អួត សូមទាក់ទងទៅកាន់គ្រូពេទ្យ ហើយទៅកាន់មន្ទីរពេទ្យជាបន្ទាន់
- បន្តចាក់អាំងស៊ុយលីនធម្មតា
- សូមញ៉ាំទឹកឲ្យបានច្រើន
សូមប្រយ័ត្ន!!! ថ្នាំលេបព្យាបាលរោគសញ្ញាជំងឺកូវីដ-១៩ ព្រោះអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម៖
- ក្រៅពីអាំងស៊ុយលីន ពពួកថ្នាំដែលទិញដោយគ្មានវេជ្ជបញ្ជាមួយចំនួនសុទ្ធតែអាចបង្កឲ្យប៉ះពាល់កម្រិតជាតិស្ករក្នុងឈាមដូចជាករណី ស៊ីរ៉ូបំបាត់ក្អកជាច្រើននៅតាមបណ្ដាឱសថស្ថានមានផ្ទុកជាតិស្ករ ដូចនេះបើអាច គួរជ្រើសរើសស៊ីរ៉ូគ្មានជាតិស្ករ ឬថ្នាំគ្រាប់ជំនួសវិញ
- ថ្នាំព្យាបាលការស្ទះ ឬតឹងច្រមុះ ក៏អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមកើនឡើងដែរ
- សូមប្រយ័ត្នចំពោះផលរំខានរបស់ថ្នាំមួយចំនួនដូចជា ការប្រើថ្នាំអាស្ពីរីន(ថ្នាំបំបាត់ការឈឺចាប់)ក្នុងកម្រិតខ្ពស់អាចបណ្ដាលអោយធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម និងថ្នាំអ៊ីប៊ុយប្រូហ្វេន(ថ្នាំប្រឆាំងការរលាក) ដែលអាចជំរុញសកម្មភាពរបស់អាំងស៊ុយលីនអោយកើនឡើងនាំអោយកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះផងដែរ។
ចង់ដឹងពីរបៀបគ្រប់គ្រងនៅពេលឈឺជាច្រើនទៀតជាមួយT1D សូមស្វែងយល់ទីនេះតំណភ្ជាប់។
៣. បើខ្ញុំឆ្លងកូវីដ-១៩ ហើយធ្វើទុក្ខពេលណាខ្ញុំគួរទៅមន្ទីរពេទ្យ?
ករណីបើអ្នកមិនស្រួលខ្លួនដោយសារជំងឺកូវីដ១៩៖ សូមទៅជួបគ្រូពេទ្យនៅពេលអ្នកពិបាកដកដង្ហើម ឈឺចុកណែនទ្រូងជាប់ វង្វេងវង្វាន់ សន្លប់មិនដឹងខ្លួន ស្វាយបបូរមាត់ ឬមុខជាដើម។
រឿងដែលល្អបំផុតគឺការរក្សាកម្រិតជាតិស្ករ(គ្លុយកូស)ក្នុងឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា ព្រោះបើជាតិស្ករឡើង ស្ថានភាពកំពុងមានជំងឺកូវីដ១៩ផង នឹងកាន់តែយ៉ាប់យ៉ឺន។
ក្នុងករណីដែលអ្នកជំងឺត្រូវបញ្ជូនទៅព្យាបាល ឬសង្គ្រោះបន្ទាន់ អ្វីដែលចាំបាច់បំផុតគឺអ្នកជំងឺ ឬសមាជិកគ្រួសារត្រូវបញ្ជាក់ប្រាប់គ្រូពេទ្យថា អ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រភេទ១ កុំខាន។
ជំងឺទឹកនោមផ្អែមកេតូអាស៊ីដូស៊ីស(DKA) ជាការបង្កដោយជំងឺទឹកនោមផ្អែមធ្វើឲ្យសារធាតុកេតូនក្នុងឈាមកើនឡើង និងបង្កឲ្យសន្លប់។ ក្នុងករណីអ្នកសង្ស័យ ឬព្រួយបារម្ភថាអ្នកកំពុងប្រឈមនឹងបញ្ហា DKAនេះ៖
- ប្រសិនបើអ្នកមានសញ្ញានៃជំងឺទឹកនោមផ្អែមកេតូអាស៊ីដូស៊ីស(DKA) សូមកុំបង្អង់ត្រូវស្វែងរកជំនួយភ្លាមពីគ្រូពេទ្យជំនាញ
- រោគសញ្ញា DKA រួមមាន៖ ស្រេកទឹកខ្លាំង នោមញឹក ឈឺពោះ ដកដង្ហើមញាប់ ក្លិនដង្ហើមដូចផ្លែឈើ មានអារម្មណ៍ងងុយគេង វង្វេងវង្វាន់ ឬសន្លប់បាត់ស្មារតី។
- ករណីមានបញ្ហា DKA បើមិនមានការព្យាបាលត្រឹមត្រូវទេ បញ្ហានេះអាចឆក់យកជីវិតអ្នកជំងឺបាន។
HelloType1 content is based on published, internationally recognised guidelines and then reviewed by local experts to ensure it fits local context. The translation is based on simplified English language to ensure it conveys the safest and clearest possible message in regional languages. Basic insulin and blood glucose testing access is still an issue in the South-East Asia region and our chief aim is to address this. HelloType1 content is not intended to replace the advice of individual healthcare professionals but as a collaborative tool to help them improve the outcomes of disadvantaged people with Type 1 Diabetes in the region.