ប៉ាម៉ាក់មានកូនកើតជំងឺទឹកនោមផ្អែមប្រភេទ១ បើកម្រិតជាតិស្ករក្នុងឈាមកូនចុះទាបគួរធ្វើម៉េច?

fb

June 3rd, 2021

ប៉ាម៉ាក់មានកូនកើតជំងឺទឹកនោមផ្អែមប្រភេទ១ បើកម្រិតជាតិស្ករក្នុងឈាមកូនចុះទាបគួរធ្វើម៉េច?

១. តើ​បញ្ហា​ធ្លាក់ចុះ​ជាតិ​ស្ករ​ខ្លាំង​គឺជាអ្វី?

បញ្ហា​ធ្លាក់​ចុះ​ជាតិ​ស្ករ​ខ្លាំង​កើត​មាន​នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​​របស់​កូន​យើង​ធ្លាក់​ចុះ​ទាប​នៅ​ក្រោម៤០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ២,២​មិល្លីម៉ូល​/លីត្រ ​​(40mg/dl ឬ2.2 mmol/l)។
បញ្ហាធ្លាក់ចុះ​ជាតិ​ស្ករ​ខ្លាំង​ក្នុង​ឈាម គឺ​កើត​មាន​ជា​រឿយៗ និង​ស្ទើរ​តែ​កើត​មាន​គ្រប់​ចំពោះ​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ទាំង​អស់​ទៅ​ហើយ​។
ពេល​ខ្លះ​បញ្ហា​ធ្លាក់​ចុះ​ជាតិ​ស្ករ​ខ្លាំង​ក្នុង​ឈាម អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​កូន​យើង​អាច​នឹង​សន្លប់ ឬ​ប្រកាច់​បាន។ ប្រសិន​បើ​បញ្ហា​នេះ​​កើត​មាន​ឡើង ប៉ា​ម៉ាក់​​ត្រូវ​បញ្ជូន​កូន​​ទៅ​រក​ការ​ព្យាបាល​ពី​សំណាក់​គ្រូ​ពេទ្យ​ភ្លាម​ៗ​ដែរ​។

២. តើ​ប៉ា​ម៉ាក់​អាច​សម្គាល់​​ថា​កូន​មាន​បញ្ហា​នេះ​បាន​យ៉ាង​ដូច​ម្ដេច?

សញ្ញា​និង​រោគ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​អាច​អាស្រ័យ​លើ​សុខ​ភាព​ផ្សេង​ៗ​គ្នា​ពី​មនុស្ស​​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ និង​កម្រិត​ធ្លាក់​ចុះ​នោះ​លឿន​ប៉ុន​​ណា​។
សញ្ញា​ព្រមាន​មួយ​ចំនួន​​​នៃ​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​រួម​មាន៖

  • បែកញើស​
  • ឃ្លាន​ខ្លាំង
  • ចង្វាក់​បេះដូង​លោត​ញាប់
  • ​និយាយ​មិន​ច្បាស់
  • ឆាប់​ខឹង​មួម៉ៅ
  • វិល​មុខ
  • អស់​កម្លាំង
  • ស្រវាំង​ភ្នែក
  • យំ​ដោយ​គ្មាន​មូល​ហេតុ
  • ញ័រ​ដៃ​ជើង

ប៉ាម៉ាក់​ត្រូវចាំ​ថា៖ អាការៈ​​ទាំង​អស់​ខាងលើ​នេះ មិន​មែន​សុទ្ធ​តែ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​នោះ​ដែរ​។ ប៉ា​ម៉ាក់​ត្រូវ​លើក​ទឹក​ចិត្ត​កូន​ ឲ្យ​​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀង​ទាត់ នៅ​ពេល​​ដែល​កូន​យើង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​។ ប៉ា​ម៉ាក់​មិន​ត្រូវ​ចេះ​តែ​ទាយ ឬ​ស្មាន​ៗ​ពី​អាការៈ​ទាំង​​នោះ​​ទេ។ កូន​​ដែល​បញ្ហា​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ពេល​យប់ អាច​នឹង​យំ​ខ្លាំង មាន​សុបិនអាក្រក់ ឬ​បែក​ញើស​ពេល​យប់ (មាន​សើម​លើ​កម្រាល​ពូក ឬសំលៀក​បំពាក់​គេង​​យប់) ហើយ​អាច​ភ្ញាក់​ឡើង​មាន​អារម្មណ៍​ថា​ខ្សោយ ឬ​មាន​ឈឺក្បាល។

៣. មូល​ហេតុ​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​កូន​ចុះ​ទាប

កម្រិត​ជាតិ​ស្ករ​ចុះ​ទាប អាច​កើត​មានលើ​កូន​យើង​​​គ្រប់​ពេល ប៉ុន្តែ​បញ្ហា​នេះ​​នឹង​កាន់​តែ​ងាយ​កើត​ឡើង​ប្រសិន​បើ​កូន​យើង​៖

  • រំលង​ពេល ឬ​ពន្យា​ពេល​ញ៉ាំ​អាហារ ឬ​អាហារ​សម្រន់ ឬ​មិន​ញ៉ាំ​ជាតិ​កាបូអ៊ីដ្រាត​ដែល​មាន​ក្នុង​អាហារ​ឲ្យ​បាន​ច្រើន​តាម​ការ​រំពឹង​ទុក​ក្រោយ​ពេល​ចាក់​អាំងស៊ុយលីន​ហើយ។
  • ចាក់​អាំងស៊ុយ​លីន​ច្រើន​ពេក ចាក់​ប្រភេទ​អាំងស៊ុយលីន​ខុស ឬ​ចាក់​អាំងស៊ុយលីន​ខុស​ពេល
  • ហាត់​ប្រាណ​ច្រើន​ជាង​ធម្មតា​ ដោយ​គ្មាន​ញ៉ាំ​អាហារ​សម្រន់​បន្ថែម ឬកែ​តម្រូវ​កម្រិត​អាំងស៊ុយលីន។

កម្រិត​ជាតិ​ស្ករ​ធ្លាក់ចុះ​ទាប​ក៏​អាច​កើត​មាន៖

  • អំឡុង​ពេល​គេង ដែល​គេ​ច្រើន​ហៅ​ថា Nocturnal Hypoglycaemia (ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ពេល​យប់)
  • ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ហាត់​ប្រាណ ដែល​គេ​ដឹង​ថា delayed postexercise hypoglycemia
  • បន្ទាប់​ពី​អ្នក​ជំងឺ​ផឹក​គ្រឿងស្រវឹង​(ជាតិ​អាល់កុល)។ ជាតិ​អាល់កុល ធ្វើ​ឲ្យ​​ខូច​សមត្ថភាព ​របស់​រាង​កាយ​ក្នុង​ការ​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា ដែល​នេះ​ជា​មូល​ហេតុ​នាំ​ឲ្យ​​ធ្លាក់​ចុះ​ជាតិ​ស្ករ​ភ្លាមៗ។ ប៉ា​ម៉ាក់​ត្រូវ​ប្រាប់​​កូន​ឲ្យ​ដឹង​ពី​គ្រោះ​ថ្នាក់​នៃ​ជាតិ​អាល់កុល​ និង​ថ្នាំ​ញៀន​ចំពោះ​សុខភាព​។

៤. ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប

វិធី​តែ​មួយ​គត់​ដែល​អាច​ដឹង​ប្រាកដ​​ថា​​កូនយើង​​មាន​កម្រិ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប គឺ​ការ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​​ឈាម ដោយ​ប្រើ​ប្រដាប់​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម (Glucometer)។ ទោះ​ជា​យ៉ាង​នេះ ក្ដី​បើ​សិន​ជា​ក្នុង​​ស្ថានភាព​ដែល​មិន​អាច​ធ្វើ​បាន ឬ​មិន​សម​ស្រប​ក្នុង​ការ​ពិនិត្យ​រកមើល​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ​នោះ ប៉ា​ម៉ាក់​​ត្រូវ​ស្វែងរក​ព្យាបាល​បញ្ហា​កម្រិត​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម​របស់​កូន​យើង​​ភ្លាមៗ​ ដើម្បី​ការ​ពារ​កុំឲ្យ​​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ។
អ្វី​ដែល​សំខាន់​ណាស់​ប៉ា​ម៉ាក់​ត្រូវ​និយាយ​​ជាមួយ​កូន​អំពី​សញ្ញា​ និង​រោគ​សញ្ញា​របស់​បញ្ហា​ធ្លាក់​ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ កូន​ៗ​​ត្រូវ​យល់​ពី​ទំនាក់​ទំនង​រវាង​រោគ​សញ្ញា​និង​តម្រូវ​ការ​ក្នុង​ការ​ព្យាបាល។ កូន​យើង​​ក៏​គួរ​ដឹង​នៅ​ពេល​ណា និង​វិធី​សាស្ត្រ​ដើម្បី​រក​មនុស្ស​ធំ​ឲ្យ​​ជួយ​ផង​ដែរ​។

៥. តើ​ត្រូវ​ព្យាបាល​បញ្ហា​ធ្លាក់ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​ដូច​ម្ដេច?

បើ​សិន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​កូន​​ទាប​ជាង ៧០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​(70mg/dl ឬ4.0 mmol/l​) ប៉ា​ម៉ាក់​​​គួរ​តែ​ឆាប់​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន​បំផុត។​
ខាង​ក្រោម​នេះ​ជា​ជំហាន​ដែលប៉ាម៉ាក់​​ត្រូវ​ធ្វើ៖
ជា​ជំហាន​ដំបូង​បើ​ដឹង​ថា​កូន​មាន​កម្រិត​ជាតិស្ករ​ទាប​ជាង​៧០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​(70mg/dl ឬ4.0 mmol/l​)​ ប៉ា​ម៉ាក់​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឃ្មុំ ១​ស្លាបព្រា​បាយ ឬ ផឹក​ភេសជ្ជៈ​ផ្អែម​កន្លះ​ពែងដូច​ជា ទឹក​ផ្លែឈើ ឬ ទឹកក្រូច​ជាដើម និង​ត្រូវ​​សម្រាក១៥​នាទី បន្ទាប់​មក​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​កូន​។
ក្រោយ​ការ​ធ្វើ​​តេស្ត​នេះ​ករណី​កម្រិត​ជាតិ​ស្ក​ក្នុង​ឈាមខ្ពស់ជាង​៧០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​(70mg/dl ឬ4.0 mmol/l​) ប៉ា​ម៉ាក់​ត្រូវឲ្យ​កូន​​ញ៉ាំ​អាហារ​សម្រន់ ​ដួច​ជានំប៉័ង ១ចំណិត ឬ​ផ្លែ​ប៉ោម​១​ផ្លែ ឬ អាហារ​មួយ​ពេល (ប្រសិន​បើ​ដល់​ពេល​បាយ​ហើយ)។
ដូច​គ្នា​ដែរ​បើ​ករណី​កម្រិត​ជាតិ​ស្ក​ក្នុង​ឈាមទាបជាង​​៧០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​(70mg/dl ឬ4.0 mmol/l​) ប៉ា​ម៉ាក់​ត្រូវ​ឲ្យ​កូន​ញ៉ាំ​​ទឹក​ឃ្មុំ ១​ស្លាបព្រា​បាយ ឬ ផឹក​ភេសជ្ជៈ​ផ្អែម​កន្លះ​ពែង ​ដូច​ជា ទឹក​ផ្លែឈើ ឬ​ទឹកក្រូច និង​ត្រូវ​ឲ្យ​កូន​​សម្រាក​១៥​នាទី និង​បន្ទាប់​មក​ត្រូវ​តេស្ត​​មើល​ជាតិ​ស្ករ​ក្នុង​ឈាមរបស់​កូន​ម្ដង​ទៀត​ដែរ​។
ខុសពី​ចំណុច​ពីរខាងលើ​នេះ ​ប៉ា​ម៉ាក់​ត្រូវ​​ប្រុង​ប្រយ័ត្ន​ដែរ​ថា បើ​សិន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​កូន​​ទាប​ជាង​៤០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ២,២​មិល្លីម៉ូល​/លីត្រ ​​(40mg/dl ឬ2.2 mmol/l ) ត្រូវ​តែ​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។
ប៉ា​ម៉ាក់​ត្រូវ​ចាំ​ថា​​ប្រសិន​បើ​កូន​យើង​ ធ្លាប់​ប្រកាច់ ឬ​សន្លប់ ដោយ​បញ្ហា​នេះ មិន​ត្រូវ​ព្យាម​យាម​ផ្ដល់​អាហារ​ដល់​កូន​​ទេ ដោយ​សារ​ថា​អាហារ​​អាច​ធ្វើឲ្យ​កូន​​ប្រឈម​នឹង​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​​ស្លាក់​បាន។


HelloType1 content is curated for the topics using information only taken from accredited sources such as the International Diabetes Foundation (IDF) and the International Society for Paediatric and Adolescent Diabetes (ISPAD).

This content is then reviewed and adapted by a panel consisting of healthcare experts (e.g. endocrinologist, nutritionist, diabetes nurse, psychologist) and members of the South-East Asia T1D communities, helping ensure the information is appropriate in a local context.

Writers of HelloType1 content:
Anne-Charlotte Ficheroulle, Pharmacist, Digital Innovation Manager at A4D
Charlotte O’Brian Gore, Research assistant ImmunoEngineering, King’s College. UK

Content Reviewers – healthcare professionals:
Dr. May Ng, Paediatric Endocrinologist, Chief Medical Advisor A4D, UK
Dr. Yeow Toh Peng, Endocrinologist, Malaysia
Dr Jaturat Petchkul, Paediatric Endocrinologist, Thailand
Dianna Culbertson, Physician Assistant T1D care, US
Prof Dr Malene Iv, Endocrinologist, Kantha Bopha Hospital, Cambodia
Steffen Tange, Consultant Psychology, Denmark
Soe Nyi Nyi, Nutritionist, Myanmar
Lucas Lim, Dietician, Malaysia

Content Reviewers – people with Type 1 Diabetes:
Jerry Gore, Co-Founder A4D, Mountaineer, UK
Diana Maynard, T1D advocate, UK
Emelyne Carmen Ho, College Student, Malaysia
Molly Seal, College Student, UK

Content Reviewers – parents with T1D child:
Samantha Seal, Teacher, Thailand
Kim Than, Deputy Country Director – Plan International, Cambodia

how to treat hypo-hyper-Khmer.pptx

https://www.novonordisk.com/content/dam/Denmark/HQ/sustainablebusiness/performance-on-tbl/Acess%20to%20care/CDiC/pdf-patients/CDIC_ENG_patient_handout.pdf

https://www.endocrineweb.com/guides/type-1-children/hypoglycemia-children-type-1-diabetes

https://uichildrens.org/health-library/low-blood-sugar-type-1-diabetes

អានបន្ថែមទៀត

ប៉ាម៉ាក់ជួយកូនគ្រប់គ្រង់ជំងឺទឹកនោមផ្អែមប្រភេទ១ បែបណា​ពេល​កូន​​មិនស្រួល​ខ្លួន?

ប៉ាម៉ាក់ជួយកូនគ្រប់គ្រង់ជំងឺទឹកនោមផ្អែមប្រភេទ១ បែបណា​ពេល​កូន​​មិនស្រួល​ខ្លួន?

ប៉ាម៉ាក់ត្រូវធ្វើម៉េច បើកម្រិតជាតិស្ករក្នុងឈាមកូនឡើង​ខ្ពស់?

ប៉ាម៉ាក់ត្រូវធ្វើម៉េច បើកម្រិតជាតិស្ករក្នុងឈាមកូនឡើង​ខ្ពស់?

មើល

ការព្យាបាលពេលចុះជាតិស្ករ

ការព្យាបាលពេលចុះជាតិស្ករ

ផ្ទាំងរូបភាព



ឆ្លើយសំណួរ

ឆ្លើយសំណួរ ពីការចុះជាតិស្ករ ឥឡូវនេះ!

A4D

UK Registered Charity: 1166447
9,Parkfield Road, Taunton, Somerset
TA1 4RL, United Kingdom
admin@action4diabetes.org