អត្ថបទ

គ្រួសារ និងទំនាក់ទំនងជាមួយជំងឺទឹកនោមផ្អែមប្រភេទ១

គ្រួសារ និងទំនាក់ទំនងជាមួយជំងឺទឹកនោមផ្អែមប្រភេទ១

ការរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ១ អាចមានឥទ្ធិពលលើទំនាក់ទំនងរបស់យើងជាមួយគ្រួសារ មិត្តភ័ក្តិ ឬដៃគូស្នេហា។ ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងបើកចំហ មិនថាក្នុងទំនាក់ទំនងណាមួយ សំខាន់ដើម្បី គាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមក។
អាន​បន្ថែម
អ្នកជំងឺទឹកនោមផ្អែមប្រភេទ១៖ បើចង់ហាត់កីឡាដោយសុវត្ថិភាពគួរត្រៀមអ្វីខ្លះ?

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១៖ បើចង់ហាត់កីឡាដោយសុវត្ថិភាពគួរត្រៀមអ្វីខ្លះ?

ការដែលមានជំងឺទឹកនោមផ្អែមប្រភេទ១(T1D) មិន​គួរជាហេតុផល​ហាត់កីឡា​មិន​បាន​នោះទេ។ ទម្លាប់​ហាត់ប្រាណ និងលេងកីឡាក្រៅផ្ទះ ​អាច​ជួយ​ឲ្យ​យើង​ជួបមិត្តភក្ដិថ្មី ស្គាល់​កន្លែង​ថ្មី​ ​ទទួល​អារម្មណ៍​ប្លែក​ និងអាចស្វែងយល់​ពីមជ្ឈដ្ឋាន​ខាងក្រៅ​ថ្មីៗថែមទៀតផង។
អាន​បន្ថែម
គ្រឿងញៀន គ្រឿងស្រវឹង និងជំងឺទឹកនោមផ្អែមប្រភេទទី១  គ្រឿងស្រវឹង

គ្រឿងញៀន គ្រឿងស្រវឹង និងជំងឺទឹកនោមផ្អែមប្រភេទទី១ គ្រឿងស្រវឹង

សម្រាប់អ្នកជំងឹទឹកនោមផ្អែមប្រភេទ១ ការប្រើប្រាស់គ្រឿងស្រវឹង និង ថ្នាំញៀនមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតជាតិស្ករក្នុងឈាម។ ដូច្នេះហើយគេត្រូវដឹងពីហានិភ័យ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដែលអាចកើតមាន។
អាន​បន្ថែម
កូវីដ​១៩ និងជំងឺទឹកនោមផ្អែមប្រភេទ១

កូវីដ​១៩ និងជំងឺទឹកនោមផ្អែមប្រភេទ១

ការដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ មិនបានធ្វើអោយអ្នកប្រឈម​ខ្ពស់​នឹង​ការ​ឆ្លងជំងឺកូវីដ១៩ជាងគេនោះទេ។ ផ្អែកលើការស្រាវជ្រាវវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន មិនទាន់មានភស្តុតាងណាដែលបង្ហាញថា អ្នកមាន​ជំងឺទឹកនោមប្រភេទ១ ​មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ នោះទេ។
អាន​បន្ថែម
អាច​ប៉ះពាល់​អារម្មណ៍ តែអ្នក​​ជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះដោះស្រាយបញ្ហាតាម​វិធីនេះ

អាច​ប៉ះពាល់​អារម្មណ៍ តែអ្នក​​ជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះដោះស្រាយបញ្ហាតាម​វិធីនេះ

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​រាង​កាយ​របស់​យើងទេ ជំងឺនេះក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​​​​ដែរ។ យុវវ័យ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​មានការ​​ព្រួយ​បារម្ភ​ពី​បញ្ហា​ប្រឈម​ប្រចាំ​ថ្ងៃ ក្នុង​ការ​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​របស់​ខ្លួន និង​អនាគត។ ក្នុង​នាម​ជា​មនុស្ស​ធំ​ម្នាក់​ ជា​ពេល​សំខាន់​មួយ​ដែល​យើង​ត្រូវ​​​រៀន​ពី​វិធី​សាស្ត្រ​ឯករាជ្យ​ម្ចាស់​ការ​ដោយ​ខ្លួន​ឯង ចេញ​ពី​ឪពុក​ម្ដាយ និង​រៀប​ផែន​ការ​ជីវិត​បន្ទាប់ ដូច​ជា​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ការងារ ឬ ចាប់​ផ្ដើម​បង្កើត​គ្រួសារ​​ដោយ​ខ្លួនឯង។
អាន​បន្ថែម
អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរ​ដឹង​ពីផលវិបាកអាចកើតលើភ្នែក​

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរ​ដឹង​ពីផលវិបាកអាចកើតលើភ្នែក​

អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ភ្នែក ដែល​គេ​ហៅ​ថា​ការ​ខូច​សរសៃ​ឈាម​បាត​ភ្នែក​ដោយ​ជំងឺ​ទឹកនោមផ្អែម(diabetic retinopathy) ដែល​បញ្ហានេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គំហើញ​អ្នក​ជំងឺ។
អាន​បន្ថែម
អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះពិនិត្យជើងឲ្យបានល្អ​ ព្រោះហេតុផលទាំងនេះ

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះពិនិត្យជើងឲ្យបានល្អ​ ព្រោះហេតុផលទាំងនេះ

ការ​ឡើង​ខ្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​​ធ្ងន់ធ្ងរ​ដល់​រាង​កាយ​របស់​យើង និង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចរន្តឈាម និង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្ពឹក​ជើង ឬ​ផ្ទុយ​ពី​នេះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឈឺចាប់​នៅ​ជើង​ដូច​មាន​ម្ជុល​ចាក់ ឬ​ក្ដៅ​ៗ​ជាដើម។ បើ​យើង​បណ្ដែត​បណ្ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ បញ្ហា​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជើង​​មាន​របួស មិន​ងាយ​ជា​សះ​ស្បើយ ថែមទាំង​​អាច​លែង​ដឹង​ថា​ជើង​មាន​របួស ឬ​ឈឺ​ចាប់​ទៀត​ផង។ អ្វី​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជើង​យើង​មាន​ដំបៅ និង​ឆ្លង​មេរោគ ​ឈាន​ដល់​ការ​កាត់​ជើង​ចោល​ក៏​មាន។
អាន​បន្ថែម
ប្រយ័ត្ន​ខូច​តម្រងនោម! ទាំងនេះជាវិធីថែទាំសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១

ប្រយ័ត្ន​ខូច​តម្រងនោម! ទាំងនេះជាវិធីថែទាំសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១

ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​​របស់​យើង​បាន ដោយ​ជំងឺ​នេះ​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​ចម្រោះ​ជាតិ​ទឹកនិង​កាកសំណល់​ផ្សេងៗ​ចេញ​ពី​រាងកាយ។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ឡើង​ខ្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម​ខ្ពស់។ បញ្ហា​នេះ​គេ​ឲ្យ​ឈ្មោះ​ថា​ការ​ខូច​តម្រង​នោម​ដោយ​ជំងឺទឹក​នោម​ផ្អែម(diabetic nephropathy) ឬ​ជំងឺ​តម្រង​នោម(kidney disease)។
អាន​បន្ថែម
មូលហេតុសំខាន់ៗ​ទាំង​នេះហើយ ​អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវ​ពិនិត្យ​សុខភាពឲ្យទៀងទាត់

មូលហេតុសំខាន់ៗ​ទាំង​នេះហើយ ​អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវ​ពិនិត្យ​សុខភាពឲ្យទៀងទាត់

ការ​ពិនិត្យ​រក​មើល​កត្តា​ហានិភ័យ និង​ផល​វិបាក​នានា​ ជា​ការ​ចាប់​ផ្ដើម​​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម។ ទោះ​បី​ជា​ផល​វិបាក​ផ្សេងៗ​កម្រ​កើត​លើ​កុមារ និង​ក្មេង​ជំទង់​ក៏​ពិតមែន តែ​ការ​ពិនិត្យ​រក​ផល​វិបាក​​ផ្សេងៗ​បាន​លឿន នឹង​អាច​ឲ្យ​យើង​មាន​វិធានការ​ទាន់​ពេល និង​ទប់​ស្កាត់​កុំ​ឲ្យ​ផល​វិបាក​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​​ វិវត្ត​ទៅ​មុខ​លឿន​​។
អាន​បន្ថែម
អ្នកជំងឺទឹកនោម​ផ្អែមប្រភេទ១ ត្រូវ​ដឹងពីអាហារណាអាច​ញ៉ាំបាន​តិច ឬច្រើន​

អ្នកជំងឺទឹកនោម​ផ្អែមប្រភេទ១ ត្រូវ​ដឹងពីអាហារណាអាច​ញ៉ាំបាន​តិច ឬច្រើន​

អាហារ​ដែល​យើង​ញ៉ាំ មាន​សារៈសំខាន់​ណាស់ ដោយ​ផ្ដល់​ដល់​រាង​កាយ​យើង​នូវ​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ។ អាហារ​យើង​ញ៉ាំ​គឺ​មាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ចំនួន​បី គឺ​កាបូអ៊ីដ្រាត ខ្លាញ់ និង​ប្រូតេអ៊ីន ហើយ​ក្រៅ​ពី​នេះ​ក៏​នៅ​​មាន​សារធាតុ​ចិញ្ចឹម​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​ដូច​ជា​វីតាមីន និង​រ៉ែ​ផ្សេង​ៗ។​ យើង​ក៏​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ឲ្យ​រាង​កាយ​មាន​​ជាតិ​ទឹក​គ្រប់​គ្រាន់។ តើ​សារធាតុ​ចិញ្ចឹម​មាន​តួរ​នាទី​អ្វី​ខ្លះ?
អាន​បន្ថែម
A4D

UK Registered Charity: 1166447
9,Parkfield Road, Taunton, Somerset
TA1 4RL, United Kingdom
admin@action4diabetes.org