ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

Le Khuong៖ ការជម្នះ​បញ្ហា​ប្រឈម​ជាមួយនឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ នៅ​ប្រទេស​វៀតណាម

កែសម្រួលដោយ: 06.05.2026

Johanah Co

Type 1 Diabetes Advocate

Le Khuong បាននិយាយ​ថា៖ «នៅពេលដែលខ្ញុំទើបកើតជំងឺទឹកនោមផ្អែមប្រភេទ១ ពោលគឺប៉ុន្មានខែដំបូង ពិតជាពិបាកខ្លាំងណាស់ ដោយសារតែខ្ញុំត្រូវរៀនខ្លួនឯងពីរបៀបថែទាំខ្លួន ដោយធ្វើតាមការណែនាំពីក្រុមគ្រូពេទ្យ លើចំនួនអាំងស៊ុយលីនដែលត្រូវចាក់ និងរបៀបពិនិត្យមើលជាតិស្ករក្នុងឈាមរបស់ខ្ញុំ»។

Le Khuong មានទីលំនៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺទឹកនោមផ្អែមប្រភេទ១ នៅពេលដែលគាត់អាយុជាង២០ឆ្នាំ។ ទោះបីជាមានឧបសគ្គច្រើនក៏ដោយ គាត់បានទទួលយកការអប់រំ និងការគាំទ្រ ដើម្បីបន្តដំណើរជីវិតរបស់គាត់ប្រកបដោយប្រសិទ្ធភាព។

Le Khuong បានទទួលស្គាល់នូវការគាំទ្រដែលគាត់ទទួលបានពីក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់ដោយនិយាយថា៖ «វាពិតជាលំបាក និងតានតឹងសម្រាប់ម្តាយរបស់ខ្ញុំក្នុងការស្វែងរកអាហារដែលល្អសម្រាប់ខ្ញុំ»។ ទោះបីជាមានបញ្ហាប្រឈមនៅពេលដំបូងក៏ដោយ ប៉ុន្តែ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការគាំទ្រ តាមរយៈការ​លើកឡើង​ថា៖ «ការរៀនអំពីជំងឺទឹកនោមផ្អែមប្រភេទ១ ជួយឲ្យខ្ញុំចេះរៀបចំផែនការដើម្បីដោះស្រាយស្ថានភាពរបស់ខ្ញុំ»។

ការពិនិត្យសុខភាពជាទៀងទាត់ និងការថែទាំខ្លួន ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ Le Khuong ។ លោក​បាន​គូសបញ្ជាក់​ថា​៖ «​ការ​ពិនិត្យ​រៀងរាល់​បី​ខែ​ម្តង​ គឺ​មាន​ប្រយោជន៍​ណាស់។ ឪពុកម្តាយក៏ត្រូវស្វែងយល់ពីជំងឺនេះជាមួយកូន និងក៏ត្រូវក្លាយជាមិត្តភក្ដិប្រឹក្សាពីជំងឺទឹកនោមផ្អែមរបស់កូនៗដែរ»។

ការព្រមទទួលយក និងការចេះសម្របខ្លួន គឺជារឿងដ៏សំខាន់មួយក្នុងដំណើរជីវិតរបស់ Le Khuong។ គាត់​បាន​ចែករំលែក​ថា៖ «នៅ​ទី​បំផុត ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ចេះគ្រប់គ្រង​អារម្មណ៍​របស់​ខ្ញុំ ហើយ​ទុក​ពេលឲ្យ​ខ្លួនឯងបានធូរស្រាលមកវិញ»។ ​ប្រសិន​បើ​អ្វី​គ្រប់​យ៉ាងមានសភាព​ល្អប្រសើរ យើង​អាច​ធ្វើ​តាម​ទម្លាប់​ដដែលបាន»។

ក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិរបស់គាត់ជាមួយអង្គការ Action4Diabetes លោក Le Khuong បានរកឃើញនូវគោលបំណងក្នុងការជួយអ្នកដទៃ និងរួមចំណែកដល់សហគមន៍។ គាត់បានលើកទឹកចិត្តដល់អ្នកដែលកើតជំងឺទឹកនោមផ្អែម ឱ្យទទួលយកទាំងបញ្ហាប្រឈម និងឱកាសដែលកើតមានសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដោយជឿថាការទទួលយក និងការគ្រប់គ្រងជំងឺយ៉ាងសកម្ម គឺចាំបាច់ណាស់សម្រាប់ជីវិតដ៏ពេញលេញមួយ។

រូបតំណាង ការបដិសេធ៖