
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
ការហាត់ប្រាណមានប្រយោជន៍ខ្លាំង សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១
កែសម្រួលដោយ: 17.03.2025
ការហាត់ប្រាណមានសារៈសំខាន់សម្រាប់មនុស្សយើងគ្រប់គ្នា ដោយវាអាចជួយយើងឲ្យមានថាមពល និងរក្សាទម្ងន់ក្នុងកម្រិតមួយមានសុខភាពល្អ។ ពិតណាស់ ការហាត់ប្រាណកាន់តែមានសារៈសំខាន់មួយកម្រិតទៀតសម្រាប់គ្នាយើងមានជំងឺទឹកនោមផ្អែមប្រភេទ១ ដោយអាចជួយយើងឲ្យគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អប្រសើរ និងបង្កើនទំនុកចិត្តលើខ្លួនឯង។
គ្រប់លំហាត់ប្រាណទាំងសុទ្ធតែល្អចំពោះសុខភាព រាប់ចាប់តាំងពីការដើរ ជិះកង់ និងលេងបាល់ទាត់ជាដើម។ យើងគួរព្យាយាមហាត់ប្រាណបន្តិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ជាជំហានដំបូង យើងអាចកំណត់ការហាត់ប្រាណត្រឹមរយៈពេល ៣០នាទីក្នុងមួយថ្ងៃ បន្ទាប់មកយើងអាចបន្ថែមដល់ ៦០នាទីក្នុងមួយថ្ងៃ ដោយហាត់ពី៥ ទៅ៦ថ្ងៃក្នុងមួយសប្ដាហ៍។
ការហាត់ប្រាណ ក៏ដូចជាការធ្វើសកម្មភាពផ្សេងៗ គឺមានឥទ្ធិពលទៅលើកម្រិតជាតិស្ករក្នុងឈាមតាមបែបផ្សេងៗគ្នា។
ជាធម្មតាវាអាចធ្វើឲ្យកម្រិតជាតិស្ករចុះទាបដោយសារ៖
សាច់ដុំបំប្លែងជាតិស្ករទៅជាថាមពល
រាងកាយចាប់ផ្ដើមមានប្រតិកម្មខ្លាំងទៅនឹងអាំងស៊ុយលីន
ឬក៏ពេលខ្លះអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងដែរ ដោយសារ៖
ផលប៉ះពាល់ពីអ័រម៉ូនផ្សេងៗលើរាងកាយ (ជាទូទៅកើតឡើងជាលក្ខណៈ
មិនស្រួលខ្លួន
យើងត្រូវពិនិត្យកម្រិតជាតិស្ករជាមុន ដើម្បីដឹងថាខ្លួនយើងត្រូវការអាហារកម្រិតណាមុនចាប់ផ្ដើមហាត់ប្រាណ។
មួយវិញទៀត យើងក៏ត្រូវត្រៀមដែរក្រែងមានបញ្ហាឡើងជាតិស្ករ។ យើងត្រូវប្រាកដថាបានយកទៅជាមួយ ដូចជាទឹកផ្លែឈើ និងនំឃុកឃី ជាដើមពេលទៅហាត់ប្រាណ។
ក្រៅពីនោះយើងក៏គួរនិយាយជាមួយគ្រូបង្ហាត់របស់យើង ដោយត្រូវប្រាដកថាពេលយើងមានបញ្ហាឡើងកម្រិតជាតិស្ករក្នុងឈាម គ្រូបង្ហាត់អាចជួយយើងបាន។
យើងក៏មិនត្រូវភ្លេចដែររឿងចាក់អាំងស៊ុយលីន។ ត្រូវចាំថា ចៀសវាងហាត់ប្រាណក្នុងអំឡុងពេល ២ម៉ោងបន្ទាប់ពីចាក់អាំងស៊ុយលីន ដោយហេតុថាវាអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះលឿនខ្លាំង។ បើសិនជាយើងមិនច្បាស់ពីពេលវេលាចាក់អាំងស៊ុយលីនទេនោះ យើងគួរពិភាក្សារឿងនេះជាមួយគ្រូពេទ្យ។
ញ៉ាំអាហារមុនទៅហាត់ប្រាណ។ ចំពោះរឿងនេះបើយើងមិនច្បាស់ទេ ត្រូវសួរនាំទៅកាន់គ្រូពេទ្យ ឲ្យបានដឹងថា តើគួរញ៉ាំអាហារកម្រិតប៉ុនណាទើបសមល្មមមុនចេញទៅហាត់ប្រាណ។ ជម្រើសដែលល្អនោះគឺអាចញ៉ាំផ្លែឈើ ទឹកដោះគោមានខ្លាញ់ទាប យ៉ាអួរ នំឃុកឃី ឬនំប៉័ង ជាដើម។
ករណីហាត់ប្រាណយូរជាងធម្មតា យើងប្រហែលជាត្រូវការជាតិកាបូអ៊ីដ្រាតបន្ថែម ឬក៏កាត់បន្ថយដូសអាំងស៊ុយលីនជាដើម។ ចំពោះរឿងនេះ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ។
យើងត្រូវចេះថែទាំសុខភាពឲ្យបានល្អ។ វាមានសារៈសំខាន់ណាស់ដែលយើងត្រូវប្រាប់គ្រូបង្ហាត់ពេលយើងមានអារម្មណ៍មិនស្រួលខ្លួនអំឡុងពេលហាត់ប្រាណ។
វាមិនមែនជាបញ្ហាអ្វីនោះទេ បើយើងឈប់ហាត់ប្រាណ ឬលេងកីឡាភ្លាមៗ ពេលយើងត្រូវការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម ឬក៏ត្រូវញ៉ាំអាហារសម្រន់ខ្លះៗ ក្នុងករណីកម្រិតជាតិស្ករក្នុងឈាមចុះទាប។