ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

ការគ្រប់គ្រងជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​​ 1ជាមួយរបបអាហារ និងលំហាត់ប្រាណ

កែសម្រួលដោយ: 19.03.2025

Johanah Co

HelloType1 Digital Learning and Development Manager, A4D


១. តើ​ដូច​ម្តេច​ដែលហៅ​ថា ការរស់នៅជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​​ 1?

តើការរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 អាចរីករាយដែរឬទេ? ទូទៅប៉ុនណាដែរ?

យើងប្រហែលជាបានគិតពីសំណួរនេះខ្លះៗហើយ។

នៅពេលខ្ញុំអានសំណួរទាំងនេះម្តងទៀត ខ្ញុំត្រូវបញ្ឍប់សកម្មភាពដែលកំំុពុងធ្វើ ហើយគិត។

គិតត្រឹមឆ្នាំ 2023 ខ្ញុំបានរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 អស់រយៈពេល 22 ឆ្នាំមកហើយ។ ខ្ញុំនឹកជីវិតរបស់ខ្ញុំមុនពេលដឹងថាកើតជំងឺទឹកនោមផ្អែមប្រភេទ 1 ណាស់។ ការរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 គឺដូចជាជិះទូកលើទឹករលកអ៊ីចឹង៖ ពេលខ្លះធ្វើឱ្យខ្ញុំចូលចិត្ត ពេលខ្លះធ្វើឱ្យខ្ញុំហត់។

អ្នកខ្លះអាចនិយាយថា «គ្មានផ្លូវដែលអាចរីករាយក្នុងការរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 បានទេ!»

យើង​នឹងដឹងចម្លើយជាមិនខាន បើបន្តអានចុះក្រោម។

២. ការឮពាក្យជំងឺទឹកនោមផ្អែមប្រភេទ 1 ជាលើកដំបូង

ជំងឺទឹកនោមផ្អែមប្រភេទ 1 គឺជាពាក្យដែលខ្ញុំមិនធ្លាប់ឮ កាលពីខ្ញុំនៅតូច ដោយសារតែខ្ញុំកម្រទៅមន្ទីរពេទ្យណាស់។ ប៉ុន្តែក្នុងពេលឆាប់ៗនេះ មន្ទីរពេទ្យនឹងក្លាយជាកន្លែងដែលខ្ញុំនឹងទៅដើរលេងញឹកញាប់។

ខ្ញុំអង្គុយនៅក្នុងការិយាល័យគ្រូពេទ្យទាំងមានអារម្មណ៍ថាឈឺ និងខ្សោយខ្លាំងណាស់។ ខ្ញុំបិទភ្នែករៀងរាល់ពីរបីនាទីម្តង ហើយខួរក្បាលរបស់ខ្ញុំគឺទទេរស្អាត។

ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងវង្វេងស្មារតី។ តើ​មាន​រឿង​អ្វី​កើតឡើង? គ្រូពេទ្យបានចាក់ម្ជុលចូលក្នុងដៃរបស់ខ្ញុំយ៉ាងលឿន ហើយលទ្ធផលបង្ហាញថា កម្រិតជាតិស្ករក្នុងឈាមរបស់ខ្ញុំខ្ពស់ណាស់។.

អ្វី​ដែល​ខ្ញុំ​ដឹង​បន្ទាប់​គឺ​ខ្ញុំ​ត្រូវ​បាន​ចាក់​ថ្នាំ... «វា​ជា​អាំងស៊ុយលីន» គ្រូពេទ្យ​ប្រាប់ខ្ញុំ។ ខ្ញុំបានសួរម្តងទៀតថា «តើនេះជាអ្វី?» គ្រូពេទ្យឆ្លើយថា "អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ 1 ហើយត្រូវការចាក់អាំងស៊ុយលីន”។

ខ្ញុំ​គិត​ថា​គ្រូពេទ្យ​​លេងសើច​ជាមួយ​ខ្ញុំ។ ប៉ុន្តែ អត់ទេ ដូច្នេះខ្ញុំក៏នៅស្ងៀម។ ការឮពាក្យជំងឺទឹកនោមផ្អែមប្រភេទ 1 ពិតជាធ្វើឱ្យខ្ញុំពិបាកទទួលយកបានណាស់ និងធ្វើឱ្យខ្ញុំស្ត្រេសយ៉ាងខ្លាំង ដែលធ្វើឱ្យខ្ញុំចង់ទៅ​ផ្ទះខ្លាំងណាស់។

ខ្ញុំចង់ទៅ​ផ្ទះ​ណាស់ ព្រោះ​ខ្ញុំ​មិន​អាចទទួលយក​ដំណឹងថាខ្ញុំរស់​នៅ​ជាមួយ​ជំងឺ​ទឹកនោម​ផ្អែម​ទេ។ គ្រូពេទ្យបានឱ្យថង់មួយដែលពោរពេញទៅដោយម្ជុល បន្ទះតេស្តសាកល្បង និងវេជ្ជបញ្ជា។ ខ្ញុំ​គិត​ថា «នេះ​គ្រាន់​តែ​ជា​គម្រោងការនៅ​សាលារៀន​ទេ»។ ប៉ុន្តែនៅពេលនេះ ខ្ញុំជាប្រធានបទ។

៣. ការចាក់អាំងស៊ុយលីន

ជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទទី 1 ខ្ញុំមិនអាចគេចផុតពីការចាក់អាំងស៊ុយលីនបានទេ។

ខ្ញុំតែងតែសួរសំណួរទៅកាន់ Genie ថា «តើខ្ញុំនឹងឈប់ចាក់អាំងស៊ុយលីននៅពេលណា? ប្រាកដណាស់ ម្ជុលអាំងស៊ុយលីនបានវិវឌ្ឍតូចទៅៗ ប៉ុន្តែតើខ្ញុំអាចជាពីជំងឺទឹកនោមផ្អែមប្រភេទ 1 បានទេ?»

លោក GENIE មិនចេះវេទមន្តទេ។ ខ្ញុំសោកសៅ​ដែល​ត្រូវកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​​ 1 ជារៀងរហូត ព្រោះ​ជំងឺនេះធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ខុស​ពី​មិត្តភ័ក្តិ​របស់ខ្ញុំ​។ ខ្ញុំមានអារម្មណ៍ឯកោ ព្រោះខ្ញុំជាសិស្សតែម្នាក់គត់ដែលរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1។

ពេលខ្លះ ខ្ញុំត្រូវជ្រើសរើសរវាងការចាក់អាំងស៊ុយលីននៅក្នុងថ្នាក់ ឬនៅក្នុងបន្ទប់ទឹក។ ដោយ​សារ​ខ្ញុំ​មិន​ចូល​ចិត្ត​ឡើង​ចុះ​តាម​ជណ្តើរ និងដើរ​កាត់តាមសាលធំ​សាលា​រៀនដើម្បីចូល​បន្ទប់​ទឹក​ ខ្ញុំ​ក៏ចាក់អាំងស៊ុយលីន​​នៅគ្រប់​ទី​កន្លែងដែលខ្ញុំនៅ។

ខ្ញុំ​ធ្លាប់​ចាក់អាំងស៊ុយលីន​នៅ​ទី​សាធារណៈ ហើយ​បាន​ឮគេ​និយាយថា​ «គួរឱ្យអាណិតណាស់»​។ និយាយឱ្យត្រង់ទៅ ខ្ញុំយល់ថាការនិយាយបែបនេះគួរឱ្យរំខានណាស់។

ខ្ញុំអន់ចិត្តនឹងអ្វីដែលអ្នកដទៃនិយាយ។ ខ្ញុំបានតស៊ូក្នុងការទទួលយកជីវិតដែលកើតជំងឺទឹកនោមផ្អែមប្រភេទ 1 ហើយត្រូវបានគេអាណិត។ ខ្ញុំមិនដែលនឹកស្មានថា ជំងឺទឹកនោមផ្អែមប្រភេទ 1 ត្រូវកើតមួយជីវិតទេ។ មិនថាម្ជុលវែង ឬខ្លីប៉ុណ្ណានោះទេ ការចាក់អាំងស៊ុយលីនមិនបង្កបញ្ហាអ្វីនោះទេ។ ប៉ុន្តែជំងឺទឹកនោមផ្អែមប្រភេទ 1 ជាបន្ទុកដ៏ធ្ងន់មួយជាមួយនឹងការមាក់ងាយ ខ្ញុំបានស្រមៃពីការលំបាកដែលត្រូវរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 អស់មួយជីវិត។

៤. របបអាហារ

ខ្ញុំ​ស្ទើរតែមិន​ជឿ​ថា​ផ្ទះ​បាយ​របស់​ខ្ញុំ​បានផ្លាស់ប្តូរយ៉ាង​លឿន​ក្នុង​ត្រឹមតែមួយ​សប្តាហ៍ ​បន្ទាប់ពីខ្ញុំ​បាន​រក​ឃើញ​ថា ​ខ្ញុំ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ 1។

ខ្ញុំ​បាន​សួរ​ឪពុក​ម្តាយខ្ញុំ​ថា តើ​អាហារ​សម្រន់​ហ្វាសហ្វូដ​របស់​ខ្ញុំ​នៅ​ឯណា? តើម្ហូបថ្មីនេះជាអ្វី? តើខ្ញុំនៅភពព្រះអង្គារមែនទេ? តើយើងអាចចេញទៅញ៉ាំនៅខាងក្រៅជំនួសឱ្យការញ៉ាំអាហារនៅក្នុងផ្ទះបានទេ?

រឿងបន្ទាប់មួយទៀតបានកើតឡើងគឺខ្ញុំមានការណាត់ជួបជាមួយអ្នកជំនាញអាហារូបត្ថម្ភ។ ខួរក្បាលរបស់ខ្ញុំគឺ​ទទេស្អាត ពេល​ឃើញ​លេខ និង​ពែង​រង្វាស់​ទាំង​នោះ។ អូ​ទេ!!! នេះ​នឹង​ជា​ជីវិត​ថ្មី​របស់​ខ្ញុំ?!!!

ខ្ញុំមិនអាចបន្តទៅមុខបានទៀតទេ។ ខ្ញុំបានមើលបញ្ជីដ៏វែងនៃកិច្ចការដែលខ្ញុំត្រូវធ្វើ។ តើខ្ញុំគួរធ្វើមួយណាមុន? ខ្ញុំត្រូវគិតពីអ្វីដែលខ្ញុំនឹងត្រូវញ៉ាំ គណនាគណិតវិទ្យា រួចចាក់ថ្នាំអាំងស៊ុយលីន​ឱ្យខ្លួនឯង ឬ​​ខ្ញុំ​ត្រូវជួសមើលកម្រិតជាតិស្ករក្នុងឈាម​មុន​...?

ខ្ញុំពិតជាមិនដឹងថា ត្រូវចាក់អាំងស៊ុយលីនប៉ុន្មានទេ នៅពេលដែលខ្ញុំញុំាអាហារប្រភេទហ្វាសហ្វូដ ព្រោះនៅពេលញុំាអាហារប្រភេទហ្វាសហ្វូដ កម្រិតជាតិស្ករក្នុងឈាមរបស់ខ្ញុំនឹងឡើងខ្ពស់។ បន្ទាប់ពីនោះ អារម្មណ៍របស់ខ្ញុំក៏នឹងប្រែប្រួលដែរ។

រឿងនេះ​បាន​បញ្ចុះបញ្ចូល​ខ្ញុំ​ថា មិន​អី​ទេ ខ្ញុំ​ត្រូវ​ការ​រៀន​កំណត់បិរមាណកាបូអ៊ីដ្រាតក្នុងរបបអាហារ ដើម្បី​ឱ្យ​ខ្ញុំ​អាច​គ្រប់គ្រង​ការ​ឡើង និង​​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​​បាន​ល្អ​ប្រសើរ។ ខ្ញុំត្រូវការឯកសារយោងមួយចំនួន ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់ខ្ញុំមិនឱ្យឡើងខ្ពស់ខ្លាំង ឬចុះទាបពេក។

៥. ការធ្វើលំហាត់ប្រាណ

ខ្ញុំពិតជាចូលចិត្តកីឡាណាស់ ប៉ុន្តែនៅពេលដែលខ្ញុំលេងកីឡា ខ្ញុំនឹងមានបញ្ហាដោយសារតែជាតិស្ករក្នុងឈាមរបស់ខ្ញុំធ្លាក់ចុះខ្លាំងយ៉ាងឆាប់រហ័ស។

អ្វី​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត​ក្នុង​ពេលហាត់​ប្រាណ​គឺថា ​ខ្ញុំ​ត្រូវ​ញ៉ាំ​អាហារបើទោះ​ជាខ្ញុំមិន​ឃ្លាន​ក៏​ដោយ ​ដើម្បីគ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែមរបស់ខ្ញុំ។ ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ញុំចុះទាបខ្លាំង ខ្ញុំញ័រទ្រូងដូច​រញ្ជួយ​ដី​អញ្ចឹង។ ខ្ញុំមិនចូលចិត្តអាការៈបែបនេះទេ ព្រោះមានអារម្មណ៍ប្រៀបដូចពិភពលោកកំពុងដួលរលំ។

នៅពេលជាតិស្ករក្នុងឈាមចុះទាបខ្លំាង ខ្ញុំក៏មានបញ្ហាក្នុងការគ្រប់គ្រងទម្ងន់ដែរ ព្រោះខ្ញុំត្រូវញុំាអាហារដើម្បីឱ្យជាតិស្ករក្នុងឈាមឡើងមកកម្រិតល្អវិញ។

បន្ទាប់ពីការសាកល្បង និងសាងកំហុសជាច្រើនដង ខ្ញុំបានដឹងថា ការជួសមើលកម្រិតជាតិស្ករក្នុងឈាមរមុនពេលធ្វើអ្វីមួយ គឺជាមធ្យោបាយដ៏ល្អក្នុងការបង្ការការឡើងជាតិស្ករក្នុងឈាមខ្លស់ពេក​ ឬការចុះជាតិស្ករក្នុងឈាមទាបពេក។

ភាគច្រើន ការហាត់ប្រាណធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ។ ខ្ញុំមានអារម្មណ៍ថា កោសិកាទាំងអស់នៅក្នុងខ្លួនរបស់ខ្ញុំកំពុងធ្វើចលនាដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ និងស្រួលក្នុងខ្លួន។

នៅពេលខ្ញុំហាត់ប្រាណ ខ្ញុំក៏ត្រូវការអាំងស៊ុយលីនតិចជាងថ្ងៃដែលខ្ញុំមិនបានហាត់ប្រាណដែរ។

៦. រហូតមក​ដល់​ពេល​នេះ តើ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ដែរ​ឬ​ទេ?

ខ្ញុំបានបរាជ័យក្នុងការសាកល្បង និងបានសាងកំហុសជាច្រើនក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1។ ពីមួយថ្ងៃទៅមួយថ្ងៃគឺខុសគ្នា បើថ្ងៃនេះមិនសូវល្អទេ ប្រហែលជាថ្ងៃស្អែកនឹងល្អជាងហ្នឹង។

អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ការ​កំណត់បរិមាណ​កាបូអ៊ីដ្រាត​ក្នុងរបបអាហារបាន​ជួយ​ខ្ញុំ​ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន​ល្អ​ប្រសើរជាងមុន ព្រោះ​ខ្ញុំ​អាច​ដឹង​ពីបរិមាណអាំងស៊ុយលីន​ដែលខ្ញុំត្រូវចាក់។

ពេល​ដែល​ខ្ញុំ​ហាត់​ប្រាណ​ជា​ប្រចាំ ខ្ញុំ​មាន​អារម្មណ៍​ល្អ។ ដោយសារអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានភាពខុសប្លែកគ្នា ដូច្នេះវិធីល្អបំផុតក្នុងការគ្រប់គ្រងជំងឺគឺអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ត្រូវកែតម្រូវការគ្រប់គ្រងជំងឺទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរៀងៗខ្លួន។

ខ្ញុំ​ក៏​មិន​ប្រកាន់នឹង​ការ​ចាក់អាំងស៊ុយលីននៅ​ទី​សាធារណៈ​ដែរ។ មិនថាអ្នកផងយល់ ឬនិយាយបែបណាទេ ខ្ញុំឱ្យតម្លៃលើការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ 1 របស់ខ្ញុំ។

ការ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ 1 បានក្លាយ​ជា​ផ្នែក​ពិសេស​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំទៅហើយ ​ព្រោះ​ជំងឺនេះ​បាន​ជួយឱ្យ​ខ្ញុំ​រឹងមាំប្រៀបដូចរលកមហាសមុទ្រពណ៌ខៀវស្រងាត់ដ៏ធំ ដែលពេលខ្លះអាចបាត់ ប៉ុន្តែក៏អាចឡើងខ្ពស់វិញគឺប្រៀបដូចខ្សែជីវិត ពេលខ្លះយើងអាចដួល តែក៏អាចងើបឡើងវិញ។

បាទ/ចាស យើងនៅតែអាចមានភាពសប្បាយរីករាយក្នុងជីវិតជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទទី 1 ព្រោះយើងអាចធ្វើបាន!

រូបតំណាង ការបដិសេធ៖