
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
យុទ្ធសាស្ត្រសម្រាប់ការជោគជ័យដោយខ្លួនឯងនៅផ្ទះ និងសម្រាប់អ្នករស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ1
កែសម្រួលដោយ: 17.03.2025
ក្នុងនាមជាអ្នកធ្វើការដែលរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ1 តើអ្នកអាចធ្វើឲ្យមានតុល្យភាពរវាងការងារ និងសុខភាពដោយរបៀបណា? មនុស្សដ៏ស័ក្តិសមសំផុតដែលអាចនិយាយពីខ្លួនអ្នកបាន គឺជាអ្នកតែម្តងអាចទទួលយកស្ថានភាពរបស់អ្នក និងជឿថា អ្នកអាចរស់នៅក្នុងជីវិតពេញលេញ ធម្មតា និងមានការរីករាយ គឺជាជំហានទីមួយ។ ការយកចិត្តទុកដាក់លើជំងឺទឹកនោមផ្អែមរបស់យើង នៅកន្លែងធ្វើការ ដូចជា ពិនិត្យកម្រិតក្លុយកូក្នុងឈាម (ជាតិស្ករក្នុងឈាម) ចាក់អាំងស៊ុយលីន និងរក្សាការយកចិត្តទុកដាក់ជានិច្ចលើម្ហូបអាហារដែលយើងញ៉ាំ ទំនងដូចជាការងារច្រើនពេកហើយក្នុងការគ្រប់គ្រង។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទ1 ដែលអ្នកអាចនឹងចង់សាកល្បង។ អ្នកអាចស្វែងរកតុល្យភាពដ៏ល្អបំផុតរវាងការងារ និងជីវិតផ្ទាល់ខ្លួន តាមរយៈការជជែកជាមួយអ្នកផ្សេង និងរៀបចំផែនការឲ្យបានមុន។
ការមានជំងឺទឹកនោមផ្អែមប្រភេទ1 អាចធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង នៅពេលដែលគិតពីរឿងទាំងអស់ដែលអ្នកត្រូវតែធ្វើ។ ចាប់ផ្តើមតាមរយៈជជែកពីជំហាននានា ដែលជួយឲ្យអ្នកស៊ាំទៅនឹងរឿងរ៉ាវ និងរៀបចំជីវិតឲ្យកាន់តែងាយសម្រួលសម្រាប់អ្នកទៅតាមពេលវេលា។ រឿងដំបូងគេដែលអ្នកគួរតែធ្វើ គឺការរៀបចំផែនការឲ្យបានមុន។ រៀបចំម្ហូបអាហាររបស់អ្នកឲ្យបានមុន និងរក្សាទុកអាហារក្រៅម៉ោង ឬស្ករគ្រាប់ នៅកន្លែងដែលងាយយកដល់ ក្នុងករណីដែលជាតិស្ករក្នុងឈាមរបស់លោកអ្នកធ្លាក់ចុះ។ អ្នកក៏ត្រូវតែប្រាកដថា កម្រិតស្ករក្នុងឈាមរបស់របស់អ្នក មានស្ថិរភាពពេញមួយថ្ងៃ តាមរយៈការរៀបចំផែនការ នៅពេលដែលអ្នកចាក់អាំងស៊ុយលីន ទៅតាមកាលវិភាគការងាររបស់អ្នក។ ប៉ុន្តែ គ្រប់គ្នា ដឹងថា ជីវិត អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលនេះគឺជាមូលហេតុដែលអ្នកចាំត្រូវតែលៃតម្រូវទៅតាមផែនការរបស់អ្នក។ ប្រសិនបើកម្រិតគ្លុយកូសក្នុងឈាមរបស់អ្នក មិនដំណើរការល្អទេនោះ សូមកុំខ្លាចក្នុងការសម្រាក ឬផ្លាស់ប្តូរការងារដែលអ្នកត្រូវតែធ្វើនៅកន្លែងធ្វើការ ដើម្បីធ្វើឲ្យសុខភាពរបស់អ្នកល្អប្រសើរឡើងវិញ។ នេះគឺជាមូលហេតុដែលត្រូវគិតថា ខ្លួនអ្នកផ្ទាល់ និងសុខភាពរបស់អ្នក គឺជាអាទិភាព។ ទោះបីជាការងាររបស់អ្នក លំបាកក៏ដោយ ប៉ុន្តែត្រូវតែចាំចងចាំពីការលេបថ្នាំ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ធ្វើតេស្តជាតិស្ករក្នុងឈាមជាញឹកញាប់ និងទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យសុខភាព។ត្រូវសម្រាក និងធ្វើលំហាត់ប្រាណ។ ធ្វើបែបនេះ ល្អសម្រាប់រាងកាយរបស់អ្នក មិត្តភក្តិ និងជួយដល់អារម្មណ៍របស់អ្នក។
ជំហានបន្ទាប់ គឺការស្វែងរកវិធីក្នុងការបំពេញគោលដៅ និងតម្រូវការរបស់អ្នកឲ្យបានល្អបំផុត នៅកន្លែងការងារ។ នេះមានន័យថា ត្រូវធ្វើរៀបតុរបស់អ្នកឲ្យមានកន្លែងដាក់របស់របរជាច្រើន ដូចជ ស្ករគ្រាប់ អាំងស៊ុយលីន ឧបករណ៍ពិនិត្យគ្លុយកូស និងបន្ទះតេស្ត។ ត្រូូវប្រាកដថា អ្នកនៅកន្លែងដែលមានផាសុកភាព ក្នុងពេលដែលអ្នកកំពុងតែចាក់អាំងស៊ុយលីន ប្រសិនបើអ្នកត្រូវតែចាក់ នៅថ្ងៃធ្វើការ។ ត្រូវតែសម្តែងនូវភាពស្មោះត្រង់ជាមួយនឹងសហការីដែលអ្នកធ្វើការជាមួយ។ ការធ្វើបែបនេះ ជួយឲ្យអ្នកមានអារម្មណ៍កាន់តែមានសុវត្ថិភាព និងមានផាសុកភាព។ ការប្រាប់សហការីរបស់អ្នកអំពីអ្វីដែលត្រូវការ អារម្មណ៍របស់អ្នក និងរឿងរ៉ាវដែលអាចកើតឡើងចំពោះអ្នក នឹងជួយឲ្យពួកគេយល់កាន់តែច្បាស់ពីជំងឺទឹកនោមផ្អែមប្រភេទ1 និងឆ្លើយតបទៅនឹងសំណួរនានា ដែលពួកគេមាន។ ការធ្វើបែបនេះ នឹងមានការបើកចំហរ ភាពចម្រុះ និងការរួមបញ្ចូលគ្នាកាន់តែច្រើន នៅកន្លែងធ្វើការ។
បញ្ហាផ្លូវចិត្ត ចំពោះការរស់នៅជាមួយនឹងជំងឺរ៉ាំរ៉ៃ ពិតជាកើតឡើង។ សុខភាពផ្លូវចិត្តរបស់អ្នក គឺសំខាន់ដូចជាសុខភាពរាងកាយអ៊ីចឹងដែរ ហេតុនេះ ត្រូវថែទាំខ្លួនអ្នក ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ តានតឹង ឬថប់អារម្មណ៍។កុំធ្វើពុត អ្នកមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែ ត្រូវតែព្យាយាមយល់ និងទទួលស្គាល់ពីអារម្មណ៍ដែលអ្នកកំពុងតែមាននៅពេលនេះ។ ការធ្វើបែបនេះ ជួយឲ្យអ្នកមានការធូរស្រាលកាន់តែឆាប់ និងមានបញ្ហាកាន់តែតិចក្នុងការសោះស្រាយបញ្ហាចម្បងរបស់អ្នក។ ប្រសិនបើមិនយកចិត្តទុកដាក់លើបញ្ហាជាក់ស្តែងនេះទេ សុខភាព និងភាពតានតឹងរបស់អ្នក អាចកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ ត្រូវទទួលស្គាល់ពីរាល់អារម្មណ៍ទាំងអស់របស់អ្នក និងដោះស្រាយតាមវិធីប្រកបដោយសុខភាពតាមរយៈសកម្មភាពមួយចំនួនដូចជា ធ្វើលំហាត់ប្រាណ ធ្វើសមាធិ និងស្តាប់ចម្រៀង ឬឆ្លៀតទៅសម្រាក។ កុំខ្លាចក្នុងការស្នើសុំការជួយ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្វីៗច្រើនលើសលុបពេកហើយ។ សហការី មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក នឹងជួយដល់សុខភាពផ្លូវចិត្តរបស់អ្នក។
ការខិតខំព្យាយាមឥតឈប់ឈរ និងការបន្តដោះស្រាយជាមួយនឹងការរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ1 អាចនឹងនាំឲ្យអ្នកមានអារម្មណ៍ថា ហត់ ហេតុនេះ កុំបារម្ភ ហើយត្រូវផ្សារភ្ជាប់ជាមួយនឹងគ្រុបអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទ1 ដើម្បីទទួលបានការគាំទ្រ។ ស្វែងរកមនុស្សដែលនឹងត្រូវឆ្លងកាត់បញ្ហាសុខភាពដូចអ្នកដែរ ហើយការភ្ជាប់ទំនាក់ទំនងជាមួយនឹងពួកគេ អាចជួយឲ្យអ្នកមានអារម្មណ៍ថាធូរស្រាលជាងមុន និងអាចចូលរួមក្នុងសហគមន៍មួយផងដែរ។ វាជារឿងដ៏ល្អក្នុងការស្វែងរកមនុស្សដែលយល់ពីអារម្មណ៍របស់អ្នក និងអាចជួយដល់អ្នកកាន់តែប្រសើរ។ ស្វែងរកក្រុម និងចូលចិត្តពួកគេឲ្យខ្លាំង។
សរុបមក កុំភ្លេចថា អ្នកជាមនុស្សដែលសមនឹងទទួលបានការគោរព និងមានភាពថ្លៃថ្នូរ។ អ្នកមានសិទ្ធិដូចមនុស្សគ្រប់គ្នា នៅកន្លែងធ្វើការ។ ទៅជួបក្រុមគ្រូពេទ្យថែទាំសុខភាពរបស់អ្នក ដើម្បីបង្កើតផែនការ ក្នុងករណីដែលអ្នកអាចត្រូវការឯកសារ ដើម្បីបង្ហាញពីតម្រូវការរបស់អ្នក សម្រាប់ធន់ធានបន្ថែម។ ប្រទេសភាគច្រើន អនុញ្ញាតឲ្យអ្នកនិយាយពីខ្លួនឯង ដើម្បីប្រាកដថា មានការឆ្លើយតបនឹងតម្រូវការរបស់អ្នក និងទទួលបានការយកចិត្តទុកដោយស្មើភាពគ្នា ទោះបីអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ1 ក៏ដោយ។ សូម្បីតែនៅកន្លែងធ្វើការ ការរៀបចំដំណើរផ្ទាល់ខ្លួន ការធ្វើផែនការ ការកំណត់អាទិភាព និងការថែទាំខ្លួនឯង គួរតែមានការយល់ពីអ្នកផ្សេង និងការឲ្យតម្លៃ។ តែងតែចងចាំក្នុងចិត្តជានិច្ចថា អ្នកជាមនុស្សពិសេស និងចាំថា ដំណើររស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមនេះ នឹងផ្លាស់ប្តូរអ្នកកាន់តែល្អប្រសើរ។ ស្វែងយល់ពីដំណើរជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយទុកឲ្យយើងស្វែងរកតុល្យភាពក្នុងជីវិត។ អ្នកត្រូវតែយល់ឲ្យបានច្បាស់ពីលំហូរនៃជីវិត ពោលគឺអ្នកត្រូវតែបណ្តោយតាមរលកសមុទ្រ ដោយមិនត្រូវប្រឆាំងនឹងរលកទាំងនោះឡើយ។