ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

កំពុងមានទឹកនោមផ្អែមប្រភេទ១ហើយ​ជាម្តាយ៖ ហេតុអ្វីការបង្ហាញពីភាពទន់ខ្សោយរបស់យើង ធ្វើឲ្យយើងក្លាយជាម្តាយដែលរឹងមាំជាងមុន?

កែសម្រួលដោយ: 29.05.2026

Dr. Men Panha, MD, MPH

Endocrinologist, Cambodia-China Friendship Preah Kossamak Hospital, Cambodia

អ្នកម្តាយដ៏អស្ចារ្យ៖ ទទួលយកភាពទន់ខ្សោយ ​ពេលរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១

ជាម្ដាយ​ជួបរឿង​ច្រើន​ណាស់ រៀបរាប់​មិន​អស់ទេ អ៊ីចឹង​មានហេតុផល​ច្រើន​ណាស់​ដែល​ជម្រុញ​ឲ្យ​ម្ដាយ​គ្រប់រូបក្លាយជាម្ដាយ​ដ៏​រឹងមាំ ក្ដីស្រលាញ់​និង​ការលះបង់​ឥត​មាន​លក្ខខណ្ឌ។ ជា​មេគ្រួសារ គឺ​ជា​ជំហរ ជា​សសរស្ដម្ភ​ជ្រោងគ្រួសារ មិន​ថា​ស្ថិតក្នុង​ស្ថានភាព​អ្វីក៏ដោយ។ ចុះ​បើ​ម៉ាក់​ស្ថិតក្នុង​លក្ខខណ្ឌ ​ឬ​ជា​មនុស្ស​ម្នាក់ដែល​មាន​ទឹកនោមផ្អែម​នៅ​ជាមួយវិញ?

ខ្ញុំ​វិញ​មិនមែន ជា​រឿង​ចៃដន្យទេ ព្រោះ​ខ្ញុំ​រស់នៅជាមួយ​ទឹកនោមផ្អែម​នេះ ជាង ២០ ឆ្នាំ ហើយ ​ចឹង​វា​បាន​បង្រៀនខ្ញុំ​ច្រើនណាស់។ មេរៀន​មួ​យដែល​កាត់​ថ្លៃ​មិនបាន ដែល​ខ្ញុំ​បាន​ចែករំលែកជាមួយ​កូនៗ​គឺ "ម៉ាក់កូនឯង​មិនមែនជា​អ្នកម៉ាក់ដ៏​អស្ចារ្យ​អ្វី​នោះទេ"។ ត្រូវហើយ​ខ្ញុំ​អាច​រឹងមាំបាន តែ​ខ្ញុំ​ក៏​អាច​ទន់ជ្រាយបានដូចគ្នា​ដែរ។ ខ្ញុំ​គិត​ថា​មិន​អីទេ ពេលខ្លះ។

T1D ជាបញ្ហា​គ្រួសារ៖ សកម្មភាព​ប្រចាំ​ថ្ងៃ​នឹង​ក្លាយជា​អនុស្សាវរីយ​​​ពីក្មេងមិនភ្លេចមិនបាន

បើធៀបទៅ​ដូច​ដើរលើខ្សែស្តើង ​ដែលត្រូវប្រយ័ត្ន ប្រហែសអស់​បានទេ សម្រាប់​អ្នកដែល​រស់នៅជាមួយ​ទឹកនោមផ្អែម​ប្រភេទ១ ដូចខ្ញុំ។ បញ្ហា​ត្រង់​ថា​ការចាក់អាំងស៊ុយលីន ​តាមដាន​និង​ការវាស់ជាតិស្ករក្នុងឈាម និងភាពប្រែប្រួល​មិន​ឈប់ ពិតជា​ដាក់បន្ទុក​ឲ្យ​ខ្ញុំ​ច្រើន​មែនទែន​ ដែលបញ្ហានេះ​ដឹង​តែ​យើង​ខ្លួន​ឯង ហើយ​អ្នក​​ជុំវិញមើលមិនឃើញ ស្ដាប់​មិន​ឮ បើ​យើង​អត់​ប្រាប់។

ផ្ទុយ​ទៅវិញ ​ដំណើរ​នៃ​ការ​គ្រប់គ្រង​ទឹកនោមផ្អែមនេះ ​មិនមែនជារឿងរបស់ខ្ញុំតែម្នាក់ឯងទេ ប៉ុន្តែ​វា​ជា​ការ​ចូលរួម និង​ជា​សកម្មភាព​ប្រចាំថ្ងៃរបស់គ្រួសារទាំងមូល។ កូនៗខ្ញុំប៉ុន្មាននាក់​នេះ​​ធំធាត់​ឡើង​ក្នុងបរិយាកាសមួយ​ ដែល​​បានឃើញខ្ញុំចាក់អាំងស៊ុយលីន និងត្រួតពិនិត្យជាតិស្ករក្នុងឈាមជាប្រចាំ​​រាល់ថ្ងៃ។ ​

សម្រាប់ខ្ញុំ វាជាទំលាប់ជាប្រចាំថ្ងៃរបស់ខ្ញុំ ប៉ុន្តែ​សម្រាប់ពួកគេវិញ វាក្លាយជាផ្នែកមួយនៃអនុស្សាវរីយក្នុងវ័យកុមារ និង​ដក់ជាប់​ជាមួយ​គេរហូត​ដល់​ធំ។ កូនៗ ខ្ញុំ​ដឹង​ថា​ ពួកគាត់​មិនដឹងខ្លួនទេ​ថា គេកំពុងរៀន​ពី​ការថែទាំដ៏សំខាន់​ ការទទួលខុសត្រូវ​ ចំពោះ​បញ្ហា​ជីវិតពេលដែល​យើង​ជួបបញ្ហា ដោយ​រឹងមាំបំផុត​មិនបាក់ស្រុត។

"ការពារ​ម៉ាក់ៗ!"៖ ទាំងនេះ​ជាមូលហេតុ​ដែល​កូនៗខ្ញុំជា​អ្នកការពារ​ខ្ញុំ

ពេលវេលាល្អ​បំផុតមួយ​របស់​ខ្ញុំ​ គឺរាល់ពេល​​ចាក់អាំងស៊ុយលីននៅទីសាធារណៈ​ក្រៅផ្ទះ។ មិនមែន​រឿង​បាន​ចាក់អាំងស៊ុយលីន​ទាន់ពេល​អីទេ គឺ​ខ្ញុំ​សំដៅ​លើ​សកម្មភាព​កូនៗខ្ញុំ។ ខ្ញុំ​អត់​បាន​ប្រាប់​ឬ​សុំជំនួយ​ពី​ពួកគាត់ទេ ប៉ុន្តែ​ពេល​ដែល​ខ្ញុំរៀបចំ​ចាក់ ​ពួកគាត់​តែងតែក្រោកឈរ​ហើយ​ដើរមកឈរជុំវិញ ដើម្បីបិទបាំង​ខ្ញុំពេលចាក់អាំងស៊ុយលីនពី អ្នកដំណើរ​ឆ្លងកាត់។ "ងើបឈរ​បាំងម៉ាក់!" ។

ពួកគេនិយាយ ហើយ​ក្រោក​ឈរ​​ដែលបង្កើតរង្វង់តូចមួយជុំវិញខ្ញុំ។ ខ្ញុំ​ញញឹម​ហើយ​ក៏​ចាប់​ផ្ដើម​​ចាក់អាំងស៊ុយលីន។ ​ពេលខ្លី ​នោះ ខ្ញុំបានឃើញ​ក្តីស្រឡាញ់ ការយល់ដឹង និងការ​រៀបចំខ្លួន​ស្រេចបាច់​​របស់កូនៗ ជា​កម្លាំងកាយចិត្ត​ដល់​ខ្ញុំ លេចឡើង។ ពួកគេ​ជាអង្គរក្សតូចៗរបស់ខ្ញុំ ហើយអារម្មណ៍នោះ ​ជាគុណតម្លៃ មិន​អាច​កាត់​ថ្លៃបានសម្រាប់​ខ្ញុំជាម៉ាក់ ដែល​មិនអាច​ថ្លែងឲ្យអស់សេចក្ដី​បាន។

ការ​ចែករំលែក​ពីតម្រូវការ​របស់​ខ្ញុំជាមេរៀន​ធ្វើ​ឲ្យ​កាន់តែ​រឹងមាំ មិនមែនបង្ហាញ​ពី​ភាព​ទន់ខ្សោយទេ

មតិច្រើនណាស់​បាន​លើកឡើងថា កូនតូចៗណាស់​មិនគួរណា ​ស្ពាយសម្ពាយ​ទំនួលខុសត្រូវ​អស់នេះទេ។ តែ​ខ្ញុំ​អត់គិត​អ៊ីចឹងទេ។ ការ​ដែល​ប្រាប់​ពួកគាត់​ពី​បញ្ហា​និង​ការ​សុំជំនួយ​របស់យើង ជា​ការ​ផ្ដល់មេរៀន​ជីវិត​ដ៏​សំខាន់។

"មេរៀន​នោះ​គឺ "ជីវិតរឹងមាំមួយ ​គឺ​មិនមែនជា​ការ​លាក់បាំង​ការ​ពិត ឬធ្វើ​ពុតជារឹងមាំ ប៉ុន្តែ​ជា​ការ​បញ្ជាក់​ឲ្យ​អ្នកដែលត្រូវដឹង​ពី​តម្រូវការ ឬ​ពេលវេលា​ណា​ដែល​ត្រូវការ​ជំនួយ​បំផុត ហើយ​ការ​យកចិត្តទុកដាក់​របស់មនុស្សម្នាក់សម្រាប់​អ្នក​ណា​ម្នាក់ទៀត មិនមែនជា​រឿងគួរ​ឲ្យ​សើចចំអកនោះទេ ប៉ុន្តែ​ជា​ក្ដីស្រឡាញ់ជា​សកម្មភាព​មិនមែន​ត្រឹម​ពាក្យសម្ដី។

លើសពីភាពល្អឥតខ្ចោះ៖ កូនៗខ្ញុំ​បង្រៀន​ខ្ញុំ​ពី​ភាពរឹងមាំក្នុងការរស់នៅជាមួយ​ទឹកនោមផ្អែមប្រភេទទី១

ជាម្តាយដែលរស់នៅជាមួយ​ទឹកនោមផ្អែម បានបង្រៀនខ្ញុំមេរៀនដ៏សំខាន់មួយ ថា​ទោះ​ត្រូវរស់នៅ​និង​តតាំង​ជាមួយ​ជំងឺ​រ៉ាំរ៉ៃនេះ​បែបណា​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​អាច​​ធ្វើជាម្តាយ​ “ដ៏អស្ចារ្យ” បាន​ពេញលេញ។ អ្វីដែលកូនៗខ្ញុំត្រូវការ មិនមែន​ជាភាពល្អឥតខ្ចោះទេ តែ​ជាភាពពិតប្រាកដ។ ​​គេចង់ឃើញថា ​យើង​អាចមានពេល​ខ្លាំង មាន​ពេល​ខ្សោយ អាចជួបការលំបាក អាចត្រូវសម្របខ្លួន ហើយនៅតែបន្តដើរទៅមុខ ទោះបីជាមានឧបសគ្គក៏ដោយ។ ពួកគេចាំបាច់ត្រូវដឹងថា ភាពរឹងមាំ មិនមែនកើតចេញពីការបដិសេធភាពទន់ខ្សោយទេ តែ​កើតចេញពីការទទួលយកវា ដោយស្មោះត្រង់ និងដោយកម្លាំងចិត្ត។

ត្រូវហើយ! ខ្ញុំ​ជា​ម៉ាក់ ជា​ម៉ាក់ម្នាក់ដែល​មាន​ទឹកនោមផ្អែម​ដែល​ត្រូវ​តតាំង​រាល់ថ្ងៃ។ ខ្ញុំ​ជា​អ្នក​ថែទាំ​ អ្នកជំងឺ តែ​ខ្ញុំ​ក៏​ជា​អ្នក​ជំងឺដែល​ត្រូវការ​ការថែទាំដូចគ្នា​ដែរ។ ហើយ​អ្វីដែល​ខ្ញុំ​បាន​លើក​យក​មកចែករំលែកនេះ ​កូនៗខ្ញុំ​ ហើយ​ខ្ញុំខ្លួនឯង​ សុទ្ធតែ​រៀនសូត្រ​ពី​បញ្ហា​អស់នោះ​ជាមួយ​គ្នា។ ត្រូវ​ទទួល​ស្គាល់​ថា គ្រួសារ​មួយ​ទាំង​មូល មិនមែន​ជា​ការ​ដាក់​បន្ទុកទៅ​សមាជិក​ណា​តែ​ម្នាក់​នោះ​ទេ តែ​ត្រូវ​ជ្រោង​បញ្ហា និង​រួមចំណែក​ទាំង​អស់​គ្នា។ ពេល​សប្បាយ សប្បាយ​ទាំង​អស់​គ្នា ចុះ​ហេតុអ្វី​ពេល​មាន​ទុក្ខលំបាក ​មិន​រាប់​ទាំង​អស់​គ្នា​ចូលបាន?

សន្និដ្ឋាន


បំណងរបស់​ខ្ញុំ​គឺ ពេលដែល​កូនៗខ្ញុំ​ធំឡើង គឺ​ធំជាមួយ​នឹង​ការ​ពិត។ ការពិត​មួយ​ដែល​បង្ហាញ​ថា ម៉ាក់របស់​គេ មិនមែន​ជា​អ្នក​ម្ដាយ​ដ៏​អស្ចារ្យ​ ឬរឹងមាំ​ឥត​ខ្ចោះ​ម្នាក់​នោះ​ទេ ប៉ុន្តែ​ជា​អ្នក​ម៉ាក់ម្នាក់​ដែល​រស់នៅជាមួយ​ការ​ពិត ហើយ​ជា​អ្នក​ម្ដាយ​ពិតដែល​តតាំងគ្រប់​បញ្ហាមិន​ចុះ​ញ៉ម។

រូបតំណាង ការបដិសេធ៖