ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

Nuphon៖ ការផ្សាភ្ជាប់ជីវិត និងបាល់ទាត់ ជាមួយជំងឺទឹកនោមផ្អែមប្រភេទ១ នៅប្រទេសកម្ពុជា

កែសម្រួលដោយ: 06.05.2026

Johanah Co

Type 1 Diabetes Advocate

លោក Nuphon បាននិយាយ​ថា៖ «ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យឃើញថា មានជំងឺទឹកនោមផ្អែមប្រភេទ១ ខ្ញុំពិតជាភ័យខ្លាច​ណាស់ ​ព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អាចបានធូរស្រាលឡើយ»។

Nuphon ជាយុវជនម្នាក់ដែលចូលចិត្តកីឡាបាល់ទាត់ ហើយគាត់រស់នៅក្នុងប្រទេសកម្ពុជា គាត់បានចែករំលែកដំណើរជីវិតរបស់គាត់ដែលកើតជំងឺទឹកនោមផ្អែមប្រភេទ១។ ទោះបីជាមានការភ័យខ្លាចនៅពេលដំបូងក៏ដោយ គាត់បានរកឃើញពីភាពខ្លាំង ក្នុងការគ្រប់គ្រងបញ្ហាកង្វះជាតិស្ករក្នុងឈាម ជាមួយនឹងការតាំងចិត្ត ព្រមទាំងការព្យាបាលឆាប់រហ័ស។

Nuphon បានជួបបញ្ហាប្រឈមក្នុងការគ្រប់គ្រងការថយចុះជាតិស្ករក្នុងឈាម ដោយគាត់ត្រូវពឹងផ្អែកលើការព្យាបាលឆាប់រហ័ស ដូចជាការផឹកកូកា-កូឡា ដើម្បីជួយឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាពឡើងវិញ។ ទោះជាយ៉ាងណាក្តី ដោយ​មាន​ការ​គាំទ្រពីម្ដាយរបស់​គាត់ គាត់​បាន​ប្រឈមនឹង​ឧបសគ្គ​ទាំងឡាយដោយ​ការ​តាំង​ចិត្ត និង​សុទិដ្ឋិនិយម។

អ្នកស្រី Chanda ដែលជាម្ដាយរបស់ Nuphon បានចែករំលែកទស្សនៈរបស់គាត់ក្នុងការជួយជ្រោមជ្រែងកូនប្រុស ក្នុងដំណើរជីវិតដែលកើតជំងឺទឹកនោមផ្អែមរបស់គាត់។ គាត់​បានបញ្ជាក់ថា​៖ «​ខ្ញុំមានការ​ភ័យ​ខ្លាច អស់​សង្ឃឹម និង​តានតឹង​ខ្លាំង​ណាស់​នៅ​ពេល​ដែល Nuphon ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យថាមានជំងឺនេះទាំងវ័យ​ក្មេង​។ ខ្ញុំបានរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់គាត់ ដូចជាចាក់អាំងស៊ុយលីនឲ្យគាត់ និងជ្រើសរើសរបបអាហារល្អៗ ដូចជាផ្លែឈើ និងបន្លែជាដើម»។

Chanda បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការថែទាំយ៉ាងសកម្មក្នុងការធានាសុខុមាលភាពរបស់ Nuphon ។ គាត់​បាន​និយាយ​ថា​៖ «​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន​ជា​ទៀងទាត់ និងផ្តល់អាហារល្អៗដល់កូន មានសារៈ​សំខាន់​ណាស់​​។ ចំពោះឪពុកម្តាយផ្សេងទៀត សូមមានជំនឿលើការថែទាំសុខភាព»។

ដំណើរជីវិតរបស់ Nuphon បានសបញ្ជាក់ឲ្យឃើញពីភាពក្លាហាន និងភាពអត់ធន់ ដោយអាចចាត់ទុកថា ជាការបំផុសគំនិតដល់អ្នកដទៃដែលរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ១ ។ តាមរយៈ​ការ​ទទួល​យក និង​ការ​គាំទ្រ គាត់​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ជាមួយនឹង​ការ​ប្ដេជ្ញា​ចិត្ត ក៏ដូចជា​ភាពវិជ្ជមាន។

រូបតំណាង ការបដិសេធ៖