ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

Ricky Manchanda៖ ដំណើរជីវិតដែលកើតជំងឺទឹកនោមផ្អែមប្រភេទ១ នៅក្នុងប្រទេសថៃ

កែសម្រួលដោយ: 17.03.2025

Johanah Co

HelloType1 Digital Learning and Development Manager, A4D

លោក Ricky Manchanda បាននិយាយ​ថា៖ «ការកើតជំងឺទឹកនោមផ្អែមប្រភេទ១ មានន័យថា យើងត្រូវតែខិតខំប្រឹងប្រែងនៅក្នុងឆាកជីវិត។ មានតែអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១ ប៉ុណ្ណោះ ដែលយល់ពីបញ្ហានេះ»។

Ricky Manchanda រស់នៅភាគឦសាននៃប្រទេសថៃ ហើយគាត់បានចែករំលែកការយល់ដឹងអំពីដំណើរជីវិតដែលកើតជំងឺទឹកនោមផ្អែមប្រភេទ១ រយៈពេល២៣ឆ្នាំ ។ ជាមួយនឹងភាពអត់ធន់ និងការគ្រប់គ្រងស្ថានភាពជំងឺយ៉ាងសកម្ម គាត់ក៏ជួបនឹងបញ្ហាប្រឈមផ្សេងទៀត គឺការលើសជាតិស្ករក្នុងឈាម និង ខ្វះជាតិស្ករក្នុងឈាម។

ការលើសជាតិស្ករក្នុងឈាម និង ខ្វះជាតិស្ករក្នុងឈាម គឺជាកង្វល់ដែលកើតឡើងដដែលៗសម្រាប់ Ricky ដែលតម្រូវឱ្យគាត់មានការប្រុងប្រយ័ត្ន និងការគ្រប់គ្រងស្ថានភាពជំងឺយ៉ាងសកម្ម។ គាត់ពន្យល់ថា៖ «ប្រសិនបើខ្ញុំព្យាយាមកែតម្រូវបញ្ហាខ្វះជាតិស្ករក្នុងឈាមខ្លាំងជ្រុល ឬញ៉ាំអាហារពេលល្ងាចច្រើនជ្រុល នោះជាតិស្ករក្នុងឈាមនឹងឡើងខ្ពស់។ ជាតិស្ករក្នុងឈាមរបស់យើង ត្រូវស្ថិតក្នុងកម្រិតសមស្របមួយ»។

ការអប់រំ និងត្រៀមខ្លួនរួចជាស្រេច គឺជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្រគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ Ricky។ លោកបានសង្កត់ធ្ងន់ថា៖ «ការចូលរួមក្នុងជំរុំអ្នកជំងឺទឹកនោមផ្អែម និងការមានមូលដ្ឋានគ្រឹះដ៏ល្អអំពីជំងឺទឹកនោមផ្អែមប្រភេទ១ គឺមានសារៈប្រយោជន៍ខ្លាំងណាស់»។

ការធានានូវលទ្ធភាពទទួលបានអាំងស៊ុយលីន និងឧបករណ៍ត្រួតពិនិត្យ គឺជាកត្តាសំខាន់បំផុតសម្រាប់ Ricky ដែលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រៀមខ្លួនរួចជាស្រេច ក្នុងការគ្រប់គ្រងស្ថានភាពសុខភាពរបស់គាត់។ លោក​បាន​អះអាង​ថា​៖ «សរុបជារួម យើង​ត្រូវ​ថែរក្សា​សុខភាព​យើងឲ្យបានល្អ​»​។

សម្រាប់ជម្រើសនៃរបបអាហារ និងរបៀបរស់នៅរបស់គាត់ Ricky បានផ្តល់អាទិភាពដល់ការគិតគូរពីសុខភាព ដោយជ្រើសរើសអាហារណាដែលមានជាតិកាបូអ៊ីដ្រាតទាប និងតមអាហារមួយចំនួន ដើម្បីគាំទ្រដល់សុខុមាលភាពរបស់គាត់។

រឿងរ៉ាវរបស់ Ricky បានបង្ហាញពីការ​តស៊ូ និងភាពអាចសម្របខ្លួនបាន ដែលចាំបាច់ ដើម្បីទប់ទល់នឹងជំងឺទឹកនោមផ្អែមប្រភេទ១។ តាម​រយៈ​ការ​គ្រប់​គ្រងស្ថានភាពជំងឺយ៉ាង​សកម្ម និង​បណ្តាញ​គាំទ្រ គាត់​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ជាមួយនឹង​ការ​តាំង​ចិត្ត និង​សុទិដ្ឋិនិយម។

រូបតំណាង ការបដិសេធ៖