ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទ១៖ ហេតុអ្វីពេលមករដូវបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់?
កែសម្រួលដោយ: 29.05.2026
ចំពោះមនុស្សស្រី ដល់វ័យបន្តពូជ មានឈាមរដូវ ឬមានរដ្ដរដូវទៀងទាត់ ជារឿងចៀងមិនផុតពីដំណើរធម្មជាតិ ប៉ុន្តែចំណុចគួរពិចារណាត្រង់ថា យើងក៏កំពុងរស់នៅជាមួយទឹកនោមផ្អែម។ ចំណុចគួរកត់សម្គាល់ គឺកម្រិតជាតិស្ករក្នុងឈាមអាចឡើងខ្ពស់ ក្នុងកំឡុងពេលណាមួយនៃខែក្នុងកំឡុងវដ្តរដូវរបស់អ្នក។ បើយើងចាប់ផ្ដើមចំណាំទៅ ពិតជាជាតិស្ករឡើងមែន មិនមែនជារឿងចៃដន្យទេ ប៉ុន្តែនេះជា រឿងត្រូវដឹងថា ការមករដូវពិតជាចំណែកធ្វើឲ្យបរិមាណជាតិស្ករយើងឡើងខ្ពស់ខុសពីធម្មតា។
តោះ! បន្តស្វែងយល់ឲ្យល្អិតល្អន់ជាងនេះ ជាមួយគ្នា។ ពេលមករដូវ តើរាងកាយយើងឆ្លើយតបបែបណា? នេះជាដំណាក់កាល ៤ សំខាន់ៗរដ្ដរដូវមនុស្សស្រីចាប់ផ្ដើមមក៖
១. ដំណាក់កាលមករដូវ៖ នេះជាពេលដែលរដូវរបស់មនុស្សស្រីចាប់ផ្តើមមក។ កម្រិតអ័រម៉ូនស្ថិតនៅកម្រិតទាប ហើយកម្រិតជាតិស្ករក្នុងឈាមអាចចាប់ផ្តើមមានលំនឹងល្អ មិនទាន់ប្រែប្រួលធំដុំទេ។
២. ដំណាក់កាលហ្វូឡេគុល៖ ក្នុងដំណាក់កាលនេះ អ័រម៉ូនអេស្ត្រូហ្សែនកើនឡើង ដែលជួយឲ្យរាងកាយប្រើអាំងស៊ុយលីនបានប្រសើរជាងមុន។ ក្នុងដំណាក់កាលនេះ គ្នាយើងខ្លះមិនឃើញមានកើតមានផលលំបាកអ្វីនៅឡើយទេ បានន័យថាកម្រិតជាតិស្ករនៅតែអាចគ្រប់គ្រងល្អធម្មតា។
៣. ដំណាក់កាលបញ្ចេញអូវុល៖ រាងកាយស្ត្រីដល់ពេលបញ្ចេញពងសម្រាប់បង្កកំណើត។ គ្នាយើងភាគច្រើនអត់បានចាប់អារម្មណ៍ ឬអត់បានសង្កេតឃើញពីការផ្លាស់ប្តូរធំដុំទេ ព្រោះពេលនេះ ជាពេលដែលជាតិស្ករក្នុងឈាមចាប់ផ្ដើមប្រែប្រួលគួរឲ្យកត់សម្គាល់។
៤. ដំណាក់កាលលូទីអាល់៖ ដល់ដំណាក់កាលពិបាកហើយ។ នេះជាពេលវេលាដែលអ័រម៉ូនប្រូជេស្តេរ៉ូនកើនឡើង ធ្វើឲ្យការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែពិបាក។ ជាតិស្ករក្នុងឈាមហក់ឡើងខ្ពស់ជាងធម្មតា រាងកាយទទួលអារម្មណ៍នឿយហត់ ឆាប់ឃ្លាន ឬអារម្មណ៍ប្រែប្រួលនិងបង្កផលរំខាន។ ដំណាក់កាលនេះអាចបន្តប្រហែល ២សប្ដាហ៍ មុនពេលវដ្តរដូវថ្មីចាប់ផ្តើមឡើងវិញ។
មិនថាអ្នកដែលកំពុងរស់នៅជាមួយទឹកនោមផ្អែមប្រភេទ១ ឬប្រភេទ២ ទេ រាងកាយអ្នកទាំងនោះនឹងឆ្លើយតបផ្សេងៗគ្នាទៅនឹងបម្រែបម្រួលអ័រម៉ូន។ នោះបានន័យថា បរិមាណ ឬកម្រិតអាំងស៊ុយលីនដែលធ្លាប់តែចាក់អាចផ្តល់លទ្ធផលខុសគ្នាទៅតាមដំណាក់កាលនៃវដ្តរដូវរបស់យើង។
មានទឹកនោមផ្អែមប្រភេទទី ១ អាចប៉ះពាល់ដល់វដ្តរដូវដូចជា៖
រដូវមកមិនទៀង
អូវុលសម្រាប់បង្កកំណើតមិនធ្លាក់
មករដូវយឺតជាងធម្មតា
ឆាប់អស់រដូវ
ការផ្លាស់ប្ដូរទាំងនេះ គឺជាផលលំបាកដែលបណ្ដាលមកពីឥទ្ធិពលរបស់ទឹកនោមផ្អែមបង្កឡើងពេលដែលរាងកាយយើងប្រែប្រួលកម្រិតអ័រម៉ូនដូចពន្យល់ពីខាងដើម។
១. កត់ត្រាឲ្យល្អិតល្អន់ច្បាស់លាស់កុំរំលង៖ សូមប្រើប្រាស់កម្មវិធីតាមដានវដ្តរដូវរួមជាមួយកំណត់ត្រាជាតិស្ករក្នុងឈាម ដើម្បីបង្ការការភ្លាំងភ្លេច។ ការកត់ចំណាំវាចូលគ្នាបែបនេះ នឹងជួយយើងឲ្យឃើញពីលំនាំប្រែប្រួល និងដឹងថាពេលណាគួរកែតម្រូវកម្រិតអាំងស៊ុយលីន អាហារ ឬសកម្មភាពផ្សេងៗប្រចាំថ្ងៃ។
២. យកចិត្តទុកដាក់ខ្ពស់និងអាទិភាពចំពោះខ្លួនឯង៖ បើទ្រនិចប្រដាប់វាស់ជាតិស្ករក្នុងឈាមហក់ឡើងខ្ពស់មុនពេលមករដូវ បានន័យថាអ្នកគ្រប់គ្រងជាតិស្ករ ឬរបបអាហារបានល្អហើយ សូមកុំបន្ទោសខ្លួនឯង ព្រោះនេះជាពេលកំពុងមករដូវ អ័រម៉ូនប្រែប្រួល ជាហេតុធ្វើឲ្យជាតិស្ករផ្លាស់ប្ដូរហើយហក់ឡើងខ្ពស់ខុសធម្មតា។
៣. ពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំ៖ បើមានអារម្មណ៍ថាពិបាកគ្រប់គ្រងកម្រិតជាតិស្ករ កុំភ្លេចរឿងមុនគេគឺទាក់ទងទៅគ្រូពេទ្យ ឬវេជ្ជបណ្ឌិតដែលដឹងពីស្ថានភាពរាងកាយអ្នកជាប្រញាប់។ គ្រូពេទ្យដែលដឹងពីស្ថានភាពរាងកាយយើង នឹងជួយកែសម្រួលផែនការថែទាំឲ្យបានល្អជាងនេះ។
៤. បង្កើតបណ្ដាញគាំទ្រផ្ទាល់ខ្លួន៖ អាចព្យាយាមចែករំលែកជាមួយមិត្តភក្តិ ឬអ្នកផ្សេងទៀតដែលរស់នៅជាមួយជំងឺទឹកនោមផ្អែមដូចគ្នា។ ការផ្លាស់ប្ដូរបទពិសោធន៍ ជារឿងល្អមិនត្រឹមតែផ្តល់ចំណេះដឹងទេ ប៉ុន្តែថែមទាំងជួយឲ្យយើងមានអារម្មណ៍ថាកក់ក្ដៅ មិនឯកា។
ការមករដូវ ឬខែថ្ងៃ ជាទូទៅពាក់ព័ន្ធគ្នាជាមួយកម្រិតជាតិស្ករក្នុងឈាមមិនអាចកាត់ផ្ដាច់បានលើសពីយើងគ្រប់គ្រងនឹកស្មាន។ ការស្វែងយល់ពីរាងកាយច្បាស់លាស់ល្អ ជាកត្តាជោគជ័យជួយឲ្យសុខភាពល្អប្រសើរ។ ត្រូវហើយ គិតទៅហាក់លំបាក ប៉ុន្តែអ្នកណាក៏អ៊ីចឹងដែរ ត្រូវអត់? មិនមែនតែយើងម្នាក់ឯណា ដែលដាច់ខាតត្រូវតែខំជម្នះឲ្យខាងតែបាន។ ខំបន្តទៀតណា៎ កុំបោះបង់។