ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

ប្រយ័ត្ន​ខូច​តម្រងនោម! ទាំងនេះជាវិធីថែទាំសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១

កែសម្រួលដោយ: 17.03.2025

Anne-Charlotte Ficheroulle

Pharmacist, Digital Innovation Manager, A4D

១. ផល​វិបាក​ជំងឺទឹកនោមផ្អែម​លើ​តម្រង​នោម

ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​​របស់​យើង​បាន ដោយ​ជំងឺ​នេះ​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​ចម្រោះ​ជាតិ​ទឹកនិង​កាកសំណល់​ផ្សេងៗ​ចេញ​ពី​រាងកាយ។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ឡើង​ខ្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម​ខ្ពស់។ បញ្ហា​នេះ​គេ​ឲ្យ​ឈ្មោះ​ថា​ការ​ខូច​តម្រង​នោម​ដោយ​ជំងឺទឹក​នោម​ផ្អែម(diabetic nephropathy) ឬ​ជំងឺ​តម្រង​នោម(kidney disease)។
នៅ​ដំណាក់​កាល​ដំបូង​ៗ​ជំងឺ​តម្រង​នោម​ មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែ​យូរ​ៗ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​ចុះ​ខ្សោយ។ ដូចនេះ​នៅ​ពេល​មួយ​តម្រង​នោម​នឹង​ឈប់​ដំណើរ​ការ ហើយ​ការ​លាង​ឈាម​នឹង​ត្រូវ​តែ​ធ្វើ ដើម្បី​លាង​សម្អាត​ឈាម ជំនួស​ឲ្យ​តម្រង​នោម​ដែល​ខូច មិន​អាច​សម្អាត​ឈាម​បាន​ដូច​មុន​។ ដូច​នេះ​ហើយ បានជា​យើង​ចាំ​បាច់​ត្រូវ​តាម​ដាន​ឲ្យ​បាន​ដឹង​ទាន់​ពេល​វេលា​ពី​ជំងឺ​តម្រង​នោម​ ព្រោះ​ថា​ពេល​ខ្លះ​យើង​អាច​បញ្ចៀស​​ការ​ខូចខាត​​នេះ​បាន។

២. វិធី​តាម​ដាន​ជំងឺ​តម្រង​នោម

ដូច​បាន​និយាយ​ពី​ខាង​លើ​អ៊ីចឹង ជួនកាល​ជំងឺ​តម្រង​នោម​​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទេ​នៅ​ដំណាក់​កាល​ដំបូង​ៗ។ ដូច​នេះ​ហើយ យើង​ចាំ​បាច់​ត្រូវ​​​ទៅ​ពិនិត្យ​តម្រង​នោម​​ឲ្យ​បាន​ទៀងទាត់​រាល់​ឆ្នាំ។
ដើម្បី​តាម​ដា​នពី​ជំងឺ​តម្រង​នោម គ្រូពេទ្យ​នឹង​ពិនិ្យ​លើ​កម្រិត albumin (ប្រូតេអ៊ីន​ម្យ៉ាង​ផលិត​ដោយ​ថ្លើម) នៅ​ក្នុង​ទឹក​នោម និង​ពិនិត្យ​គំរូ creatinin ក្នុង​ឈាម​របស់​យើង ដើម្បី​ដឹង​បាន​ថា​តម្រង​នោម​នៅ​មាន​សុខ​ភាព​ល្អ​កម្រិត​ណា​​។ ឆ្លង​តាម​រយៈ​ការ​ធ្វើ​តេស្ត​លើ​ចំណុច​ទាំង​ពីរ​នេះ យើ​ង​នឹង​អាច​កំណត់​បាន​ច្បាស់​ពី​ជំងឺ​តម្រង​នោម​បាន​រហ័ស និង​អាច​ព្យាបាល​កុំ​ឲ្យ​ជំងឺ​នេះ​វិវត្ត​ទៅ​មុខ​លឿន​ពេក​។
ក្នុង​ករណី​ជំងឺ​តម្រង​នោម​កំពុង​តែ​វិវត្ត​ទៅ​មុខ​ហើយ​នោះ យើង​នឹង​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ៖

យើង​អាច​មាន​ចេញ​រោគ​សញ្ញា​ទាំងនេះ ដោយ​សារ​ថា​តម្រង​នោម​​បាន​ព្យា​យាម​សម្អាត​ទឹក (Fluid) និង​កាក​សំណល់​ចេញ​ពី​រាងកាយ​។ ប៉ុន្តែ​រោគ​សញ្ញា​ទាំង​នេះ ក៏​អាច​បង្ក​ឡើង​ដោយ​កត្តា​ផ្សេងៗ​ទៀត​ដែរ។ ដូច​នេះ​ដើម្បី​បាន​ដឹង​ច្បាស់ យើង​ត្រូវ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​។

៣. វិធី​កាត់​បន្ថយ​ហានិភ័យ​លើ​តម្រង​នោម​

ឆ្លើយសំណួរ ពីផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទ១ទៅលើ តម្រងនោម ឥឡូវនេះ!

រូបតំណាង ការបដិសេធ៖